ប្រមុខការទូតប្រទេសយក្សនៅអាស៊ីខាងត្បូងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីបន្តទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលអាណត្តិទី៦
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៨ ដល់ ៣០ ខែ សីហា ឆ្នាំ ២០១៨។ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹង ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៤ ខែសីហានេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុង ពេលទស្សនកិច្ចនៅកម្ពុជា លោកជំទាវ រដ្ឋមន្រ្តីការបរទេសនឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ហើយលោកជំទាវ ក៏នឹងពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អំពីបញ្ហាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនឹងផ្លាស់ប្តូរយោបល់គ្នា អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នា។

ក្រសួងការបរទេសបញ្ជាក់ទៀតថា បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើឯកសារ ចំនួន៣ ដូចជា៖

-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន ខេត្តព្រះវិហារ ប្រទេសកម្ពុជា។

- អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារឥណ្ឌា និងក្រសួងសុខាភិបាលកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងឱសថ។

- អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេសឥណ្ឌា។

សូមជំរាបថា កំលុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃនេះ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច នឹងអញ្ជើញទៅទស្សនាប្រាសាទបុរាណមួយចំនួន នៅក្នុងខេត្តសៀមរាប រួមទាំងគម្រោងជួសជុលប្រាសាទតាព្រហ្មដែលគាំទ្រ ដោយរដ្ឋាភិបាលឥណ្ឌា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation