សម្តេចតេជោ ថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសនៃព្រះរាជាពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការថ្វាយព្រះពរ​ទៅដល់អង្គ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសង្គថាជាសាធារណៈក្នុងពិធីប្រារព្ធទិវាខួបលើកទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា ក្នុងឱកាសនៃព្រះរាជាពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងយាងចូល៦៦ព្រះវស្សានៅពេលខាងមុខនេះ សម្តេច សូមថ្វាយព្រះពរ សូមឱ្យព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្រ្តទូទាំងប្រទេស។

យោងតាមប្រតិទិនរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា នៅថ្ងៃទី ១៣ , ១៤ និង ទី ១៥ ខែឧសភានេះ ជាព្រះរាជាពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល៦៦ព្រះវស្សា ដែលជាឱកាសដែលមន្ត្រីរាជការ និយោគជិក សិស្សនិសិត្ស ត្រូវបានឈប់សម្រាកពីការងារនិងការសិក្សា ដើម្បីផ្តល់ឱកាសឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គចូលរួមអបអរសារទព្រះរាជពិធីនេះ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្វាយព្រះពរសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ​ដែលបច្ចុប្បន្នព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងចៅទួតរបស់ព្រះអង្គ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation