សម្តេច​តេជោ៖ ការឈ្នះមេដាយមាសជាលើកទី២ពីព្រឹត្តិការណ៍កីឡាអាស៊ី នេះជាមោទនភាពថ្មីមួយទៀតកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការអបអរសាទរនិងលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអាទិត្យនេះថា ``អបអរសាទរ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

នេះជាមោទនភាពថ្មីមួយទៀត សំរាប់ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។''​

សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។ ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ​ Runabout 1100 Stock ។

សូមបញ្ជាក់ថា​ ការប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៨នេះ​ គឺចាប់នៅថ្ងៃទី​១៨​ សីហា​ ដល់​ ថ្ងៃទី០២​ កញ្ញា​ ឆ្នាំ២០១៨​ ហើយគិតត្រឹមថ្ងៃនេះកម្ពុជាយើងទទួលបានមេដាមាស២​គ្រឿង និងសំរឹទ្ធ១គ្រឿង​ ដែលនេះគឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលយើងដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation