ក្មេងឃ្វាលគោមួយក្រុមយកគ្រាប់ប្រភេទM៧៩មកដំលេងបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់និងរងរបួសធ្ងន់បីនាក់នៅស្រុកភ្នំស្រួច
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ : ក្មេងឃ្វាលគោមួយក្រុមមានគ្នា០៤នាក់រើសយកគ្រាប់ប្រភេទM៧៩(វ៉ានធីណៃ)មកដំលេងបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់និងរងរបួសធ្ងន់បីនាក់។ហេតុការណ៍គ្រោះថ្នាក់ផ្ទុះគ្រាប់នេះកើតឡើងនៅចំណុចបរិវេណបន្ទាយACOស្ថិតក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៨។

លោក យស់ ឌីណា មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកភ្នំស្រួចបានឲ្យដឹងថា ក្មេងរងគ្រោះទាំងបួននាក់មាន​ឈ្មោះ១.​ងោល​ តាំង​ហេង​ ភេទប្រុស​អាយុ​១០​ឆ្នាំ​ (ស្លាប់)២,ឈ្មោះ​ សូន​ រ័ត្ន​ ភេទ​ប្រុស​អាយុ​១២ឆ្នាំ ៣,​ឈ្មោះ​យ៉ែម ស្វិត​ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​រងរបួស​ធ្ងន់​ ៤,ឈ្មោះ​ យ៉ែម​ ខ្មៅ​ ភេទ​ប្រុស​ អាយុ​៦ឆ្នាំទាំងបួននាក់ រស់នៅភូមិ ក្អែក​ពង​ ឃុំតាំងស្យា​ស្រុកភ្នំស្រួច។

លោកបន្តថាមុនពេលកើតហេតុក្មេងឃ្វាលគោទាំងបួននាក់បានរើសបានគ្រាប់មួយប្រភេទM៧៩យកទៅដំលេងរួចបណ្តាលឱ្យផ្ទុះស្លាប់ម្នាក់និងក្មេងបីនាក់ទៀតរងរបួសធ្ងន់។ក្រោយពីកើតហេតុក្មេងរងរបួសទាំងបីនាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែសពក្មេងរងគ្រោះត្រូវបាន មន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation