​កាកបាទក្រហមកម្ពុជា ទទួលបានជំនួយប្រមាណជាង១៨លានដុល្លារហើយ​
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ គិតមកដល់ត្រឹមវេលាម៉ោង ១០:៤០ ព្រឹកនេះ មូលនិធិបឋមដែលកាកបាទក្រហមកម្ពុជាទទួលបានពី សប្បុរស ជនជាតិ និងអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពីភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺមានចំនួនសរុប ១៨,0២៨៦,៦៨ដុល្លាសហរដ្ឋអាមេរិក ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាសជ្រៅចំពោះបណ្តាលសប្បុរសជនជាតិ ម្ចាស់ក្រុមហ៊ុន និងអន្តរជាតិទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលការចូលរួមចំណែករបស់សប្បុរសជនទាំងអស់នឹងបានចូលរួមជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុត និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរួមទាំងគ្រោះធម្មជាតិនានា ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation