ស្នងការដ្ឋាន រតនគិរី បែងចែករថយន្តពន្លត់អគ្គីភ័យ ចំនួន៦គ្រឿងជាអំណោយរបស់សម្ដេចក្រឡាហោមដល់ស្រុកមួយចំនួនដែលមិនទាន់មាន
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរីៈ ដើម្បីពង្រឹងផ្នែកពន្លត់អគ្គីភ័យដល់កងកម្លាំងនគបាលទូទាំងប្រទេស និងកាត់បន្ថយហានិភ័យ ខូចខាតទ្រព្យសម្បត្តិ ដោយសារភ្លើងឆេះផ្ទះ ជួយដល់ប្រជាជនទូទាំងប្រទេសផងនោះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូន នូវរថយន្តពន្លត់អគ្គីភ័យ ដល់កងកម្លាំងនគរបាលទាំង២៥ ខេត្ត .ក្រុង ។


ដោយឡែកខេត្តរតនគិរី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២.៣០នាទីរសៀល នៅស្នងការរដ្ឋាន នគរបាលខេត្ត បានធ្វើការបែងចែករថយន្តពន្លត់អគ្គីភ័យ ចំនួន៦គ្រឿង ដល់អធិការរដ្ឋាន នគរបាលតាមបណ្ដាស្រុក ចំនួន៤ ក្នុងខេត្តរតនគិរី បន្ទាប់ពីទទួលបានអំណោយរថយន្តពន្លត់អគ្គីភ័យនេះ ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមការប្រគល់ជូនផ្ទាល់ពីឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី ។


តាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង ដែលត្រូវបែងចែកនៅពេលនេះ ក្នុងស្រុកនីមួយៗ ត្រូវបានមួយគ្រឿង គឺស្រុកលំផាត់ ស្រុកអូរយ៉ាដាវ ស្រុកអូរជុំ និងស្រុកតាវែង ចំណែក២គ្រឿងទៀត ត្រូវទុកប្រើប្រាស់នៅស្នងការរដ្ឋានខេត្ត។ លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ទៀតថា រថយន្តពន្លត់អគ្គីភ័យដែលបានបែងចែកនៅពេលនេះ ជាលើកទី២ ហើយ ដែលនគរបាលខេត្ត បានបែងចែក ជូនតាមបណ្ដាអធិការនគរបាលស្រុកទូទាំងខេត្តរតនគិរី ហើយក៏ជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ។ លោកបានបញ្ជាក់បន្ថែមទៀតថា កាលពីលើកមុនទទួលបានចំនួន៤គ្រឿង បានចែកជូនទៅស្រុកបរកែវ .ស្រុកវើនសៃ .ស្រុកកូនមុំ និងស្រុកអណ្ដូងមាស ហើយលើកនេះ យើងបានបែងចែកបានចំនួន៤ស្រុកទៀត ដូច្នេះខេត្តរតនគិរី រថយន្តពន្លត់អគ្គីភ័យ ទទួលបានគ្រប់ស្រុកហើយ នៅតែក្រុងបានលុងតែប៉ុណ្ណោះ ដែលមិនត្រូវប្រគល់ជូន ដោយសារស្នងការរដ្ឋាននគរបាលខេត្តស្ថិតនៅក្រុងបានលុងរួចស្រេចទៅហើយៗ សរុបទៅខេត្តរតនគិរី មានរថយន្តពន្លត់អាគ្គីភ័យចំនួន១១គ្រឿងហើយ សរុបទាំងអំណោយរបស់សម្ដេចក្រឡា ហោម សរខេង២លើកបានចំនួន១០គ្រឿងផងនោះ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation