ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស អន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន២៦នាក់ពីប្រទេសចំនួន ៣
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសនៅ ថ្ងៃទី ២៨ ខែ សីហា នេះ អំពីការ អន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន២៦នាក់ នៅតាមទីតាំងផ្សេងគ្នាដូចជា ៖

១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ចិន ធ្វើអន្តរាគមន៍ ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយ បុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញ នៅថ្ងៃទី០៩ និងទី២៣ ខែ សីហា ឆ្នាំ២០១៨ ។

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិ និវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៧នាក់ (ស្រី១នាក់) មកពីខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង៧នាក់ បានមកដល់កម្ពុជាវិញ ចន្លោះពីថ្ងៃទី០៤ ដល់ទី១៥ ខែ សីហា ឆ្នាំ ២០១៨ ។

៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរ ចំនួន២នាក់ មានអាយុ២៨ឆ្នាំ និង៣៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន ក្រោយពីទូកនេសាទដែល ពួកគេធ្វើការ បានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។ ពលករទាំង២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។

៤. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ធ្វើអន្តរាគមន៍ជួយស្រ្តីខ្មែរ ចំនួន១០នាក់ មានអាយុចន្លោះពី១៩ឆ្នាំដល់៣៤ឆ្នាំ មកពីខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរស ជនជាតិចិន នៅប្រទេសចិន។ ស្រ្តីរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញជា បន្តបន្ទាប់ នៅថ្ងៃទី១៣ ទី១៨ និងទី២៥ ខែ សីហា ឆ្នាំ ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation