អាជ្ញាធរនិងអាជីវកររួមគ្នាកែសម្រួលប្រព័ន្ធលូនៅក្រុងច្បារមន និងសុំអោយពលរដ្ឋចូលរួមផ្នែកបរិស្ថាន
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ កាលពីពេលថ្មីៗនេះ សាលាក្រុងច្បារមន និងម្ចាស់សិប្បកម្មផលិតទឹកកកច្បារមន បានឈូសឆាយសំអាតដីតាមផ្លូវស្របមាត់ស្ទឹងព្រែកត្នោត ដើម្បីដាក់លូរចំរោះទឹកពីផ្ទះប្រជាជនក្នុងភូមិពាណិជ្ជកម្ម ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពីចំណុចជិតគល់ស្ពានផ្សារចាស់ មកខាងលិចផ្សារកំពង់ស្ពឺ ។

លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមនបានអោយដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋមួយចំនួនបានរស់នៅបែបអនាធិតេយ្យ មានផ្ទះតូច ធំបានសង់លើដីចំណីស្ទឹង បង្ហូរទឹកបង្គន់ ចិញ្ចឹមសត្វ មាន់ ទា ជ្រូក និងកាកសំណល់ផ្ទះបាយ បង្ហូរចូលទឹកស្ទឹងព្រែកត្នោត បំពុលបរិស្ថានធ្វើអោយ ខូចសុខភាព ខូចសោភ័ណ្ឌភាពក្រុង និងប៉ះពាល់សុខភាពមនុស្សសត្វ ដែលប្រជាជនកំពុងរស់នៅផ្នែកខាងក្រោមៗ យកទឹកពីស្ទឹងនេះមកប្រើប្រាស់ និងទទួលទានជាដើម ។

ជាក់ស្តែង ស្ថានីយ៍ទឹកស្អាតផ្នែកខាងក្រោមដែលកំពុងបូមទឹកស្ទឹងនោះមកច្រោះ រួចចែកចាយប្រើប្រាស់ពេញក្រុងច្បារមន រងផលប៉ះពាល់រំខានធ្ងន់ធ្ងរពីបញ្ហាបង្ហូរទឹកកខ្វក់ខាងលើនោះ។ ឃើញទង្វើបែបនេះទើបសាលាក្រុងច្បារមននិងម្ចាស់អាជីវកម្មទឹកកក មកឈូស
ឆាយចាក់ដីបំពេញធ្វើលូចំរោះ សម្រួលប្រព័ន្ធលូដើម្បីចូលរួមថែរក្សាសុខភាព និងបរិស្ថានជូនសាធារណៈជន ព្រោះអីអ្នកធ្វើអោយខូចសោភ័ណ្ឌភាព និងខូចបរិស្ថានមានតិចតួចគ្រួសារ ហើយអ្នកទទួលរងការប៉ះពាល់មានច្រើនលើសលប់ ។

អញ្ចឹងទេក្នុងនាមអាជ្ញាធររដ្ឋបាលក្រុងច្បារមន សូមអំពាវនាវដល់ពលរដ្ឋដែលកំពុងប្រព្រឹត្តកែប្រែសកម្មភាពមិនល្អ ចូលរួមរក្សាអនាម័យ បរិស្ថានឡើងវិញដើម្បីប្រយោជន៍រួម បន្ទាប់ពីការកែសម្រួលនូវប្រព័ន្ធចំរោះ និងប្រព័ន្ធលូនេះហើយ ៕ អត្ថបទ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation