ក្រុមអ្នកស៊ើបអង្កេតរបស់UNរកឃើញថា ឧត្តមសេនីយ៍មីយ៉ាន់ម៉ាជាច្រើនរូបមានចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំង នឹងពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

មីយ៉ាន់ម៉ា៖ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាតិ បាននិយាយកាលពីថ្ងៃចន្ទថា យោធាមីយ៉ាន់ម៉ាបានធ្វើឃាតនិងចាប់ រំលោភក្រុមជនមូស្លីម រ៉ូហ៊ីងយ៉ា ជាច្រើននាក់ ដោយមានចេតនាប្រល័យពូជសាសន៍ ហើយមេបញ្ជាការនិងឧត្តមសេនីយ៍ ៥ នាក់គួរតែត្រូវបាន កាត់ទោសពីបទរៀបចំអហិង្សាក្រោមច្បាប់ជាធរមាន។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងរបាយការណ៍ថារដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជីបានអនុញ្ញាត្តិឱ្យមានការនិយាយសម្អប់ចំពោះជនជាតិភាគតិចដែលបង្កឲ្យមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាមដោយកងទ័ពនៅក្នុងរដ្ឋរ៉ាឃីនរដ្ឋកាឈិននិងរដ្ឋស្សាន។

នៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់ការបោះពុម្ពផ្សាយរបាយការណ៍នេះសមាជិកនៃបេសកកម្មស្វែងរកភ័ស្តុតាងនៅប្រទេសមីយ៉ាន់ម៉ាគឺលោក Christopher Sidoti បាននិយាយថា បេសកកម្មនេះបានសន្និដ្ឋានថា ការកាត់ទោសត្រូវបានធានាទាក់ទង នឹងអំពើប្រល័យពូជសាសន៍,ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាម។

គណៈកម្មាធិការ U.N ដែលដឹកនាំដោយលោក Marzuki Darusman អតីតអគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី បានចុះបញ្ជីខ្មៅលើ មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដែលមានមន្ត្រីថ្នាក់អគ្គមេបញ្ជាការជាន់ខ្ពស់មួយរូប និងឧត្តមសេនីយ៍ ៥ នាក់ផ្សេងទៀត ដែលថា ពួកគេគួរប្រឈមនឹងផ្លូវច្បាប់ ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ពួកគេ។ក្នុងបញ្ជីនោះ ក៏រួមបញ្ចូលទាំងឧត្ដមសេនីយ៍ឯកនៃ មេបញ្ជាការកងពលថ្មើរជើងទី ៣៣ ដែលជាមនុស្សមួយរូបដែលទទួលខុសត្រូវលើប្រតិបត្តិការយោធា នៅភូមិអាដាឌីន ដែលទិនោះជនជាតិម៉ូស្លីមរូហិងយ៉ា ១០ នាក់ត្រូវបានចាប់ខ្លួន។

សូមរំលឹកថា កាលពីមួយឆ្នាំកន្លងទៅកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដឹកនាំការបង្ក្រាបដ៏សាហាវយង់ឃ្នងនៅក្នុងរដ្ឋរ៉ាឃីន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់កងទ័ពរំដោះ Rohingya Arakan (ARSA) ទៅលើប៉ុស្តិ៍ប៉ូលិសនិង មូលដ្ឋានយោធានោះ។

ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧សែននាក់បានភៀសខ្លួនចេញពីការបង្ក្រាប ហើយភាគច្រើនពួកគេកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន នៅប្រទេសបង់ក្លាដេស៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation