ប្រធានាធិបតីបារាំងនិយាយថា ការទុកឲ្យលោក អាសាដ នៅកាន់តំណែងជាប្រធានាធិបតីស៊ីរី នឹង ជាកំហុសឆ្គងដែល បណ្តាលឲ្យមានគ្រោះមហន្តរាយ
| ព័ត៌មានអន្តរជាតិ
SHARE

បារាំង៖ លោកម៉ាក្រុង បាននិយាយកាលពីថ្ងៃចន្ទថា ការបណ្តែតបណ្តោយឱ្យលោកបាលសា អាលអាសាធ កាន់អំណាច នៅក្នុងប្រទេសស៊ីរី នឹងក្លាយជា "កំហុសឆ្គងដ៏មហន្តរាយ"។
លោកម៉ាក្រុង បាននិយាយនៅក្នុងសុន្ទរកថាមួយនៅទីក្រុងប៉ារីសថា ទោះបីជាវាមិនមែនជាកាតព្វកិច្ចរបស់ប្រទេស បារាំងក្នុងការចាត់តាំងអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសនេះក៏ដោយចុះ តែយើងអាចសួរថា តើនរណាជាអ្នក បង្កឱ្យមានលំហូរនៃជនភៀសខ្លួនរាប់លាននាក់ទាំងនេះ? ហើយតើអ្នកណាបានសម្លាប់រាស្ដ្ររបស់គាត់? ។

លោកម៉ាក្រុង ថា »វាមិនមែនសម្រាប់បារាំងក្នុងការចាត់តាំងមេដឹកនាំនាពេលអនាគតរបស់ស៊ីរីទេ ប៉ុន្តែវាជាភារកិច្ចរបស់យើងដែលមានសិទ្ធបង្ហាញ ចំណាប់អារម្មណ៍ ដើម្បីធានាថា ប្រជាជនស៊ីរីមានតួនាទីក្នុងការធ្វើកិច្ចការនេះ។ »

សូមជំរាបថា វិបត្តិសង្គ្រាមនៅប្រទេសស៊ីរី បានសម្លាប់មនុស្ស ៣សែននាក់ និង បានជំរុញឱ្យជនភៀសខ្លួនស៊ីរី ៥,៦ លាននាក់ចេញទៅកាន់ប្រទេសជិតខាង និងអឺរ៉ុប។
មកដល់ពេលនេះ សង្គ្រាមមួយនេះបានថមថយចុះបន្តិចហើយ ខណៈដែរបបរបស់លោកអាសាធ បានយកប្រៀប លើក្រុមឧទ្ទាម និងពួកជ្រុលនិយម ហើហយរបបលោកអាសាដបានគ្រប់គ្រងឡើងវិញនូវភាគច្រើននៃទឹកដីស៊ីរី នេះលើកលែងតែខេត្តអ៊ីដលីប ដែលជាទីជំរកដែលនៅសេសសល់របស់ពួកឧទ្ទាមនិងក្រុមដ្ឋអ៊ីស្លាម។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation