សម្តេចតេជោ ផ្តល់ចំណងដៃផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ២ដល់ព្រំប្រទល់វៀតណាមជូនពលរដ្ឋស្រុកបុរីជលសារ
| ព័ត៌មានជាតិ
SHARE

តាកែវ៖ នៅថ្ងៃទី២៨ខែសីហានេះ ឯកឧត្តមសួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបុរីជលសារ និងអ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកបុរីជលសារ ខេត្តតាកែវ ។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា កំពស់ទឹកឆ្នាំនេះមានកំពស់ខ្ពស់ជាងឆ្នាំមុន១ម៉ែត្រ ដោយសារតែការ ប្រែប្រួលសនៃអាកាសធាតុ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវអាជ្ញាធរស្រុក ត្រូវណែនាំប្រជាពលរដ្ឋឲ្យមានការប្រុង ប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈចាំជួយអន្តរគមន៏ប្រជាពលរដ្ឋ ដែលអាចរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើម។


ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានផ្តល់ចំណងដៃផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ២ ដល់ព្រំប្រទល់ ព្រំដែនប្រទេសវៀតណាមសម្រាប់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋស្រុកបុរីជលសារ ។


នាឱកាសនោះដែរ ឯកឧត្តមសួសយ៉ារ៉ា សមាជិក សភាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបុរីជលសារ បានឱ្យដឹងថា ការផ្តល់អំណោយ សង្គ្រោះបន្ទាន់នេះ គឺធ្វើការការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្រុៗការងារបាននាំ យកនូវស្បៀងអាហារចំរុងនិងថ្នាំសង្កូវ ដើម្បីថែរក្សាសុខភាពមួយចំនួនយកផ្តល់ជូនប្រជា ពលរដ្ឋជាង ៦០០ គ្រួសារនៅ ស្រុកបុរីជល សារដែលជាការយកចិត្តទុកដាក់ពីទុក្ខលំបាកជូនប្រជាពលរដ្ឋ ។ឯកឧត្តម បានបញ្ជាក់ថា សម្តេចនិងថ្នាក់ដឹកនាំ គណបក្សប្រជាជន នៅជាមួយប្រជាជនគ្រប់ពេល។ ឯកឧត្តមសួស យ៉ារ៉ា បានសន្យាបន្តស្ថាបនាផ្លូវបន្តរហូតដល់ព្រំដែនប្រទេស វៀតណាមគឺជាផ្លូវបេតុង ដែលជាចំណងដៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីដល់ប្រជាពលរដ្ឋ នៅស្រុកបុរីជលសារ នា រដ្ឋសភានីតិកាលទី៦នេះ។


លោក ទុយ សុភ័ក្ត្រ អភិបាលស្រុកបុរីជលសារបានឲ្យដឹងថា កំពស់ទឹកមានការកើនឡើងយ៉ាងគំហក់ ប៉ះពាល់ស្រូវប្រាំងដីស្រែ ប្រជាពលរដ្ឋ ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ជាង៦០០គ្រួសារ។ជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់ចំនួន៩គ្រួសារ។ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងជាង៦០០គ្រួសារ បានមកទទួលអំណោយ សង្គ្រោះ បន្ទាន់និងការសួរ សុខ ទុក្ខពីសំណាក់ឯកឧត្តមសមាជិក សភាសួសយ៉ារ៉ានិងឯកឩត្តមអភិបាលខេត្ត៕(អត្ថបទ៖វង សុភ័ក្ត្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation