រយៈពេល៨ខែឆ្នាំនេះខេត្តបន្ទាយមានជ័យរងគ្រោះផ្ទួនៗ​ ដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ ធ្វើឲ្យខូចខាតដំណាំស្រូវជិត៣ពាន់ហិកតា
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ ដោយសារការប្រែប្រួលអាកាសធាតុបានបង្កអោយខេត្តបន្ទាយមានជ័យត្រូរងគ្រោះដោយគ្រោះធម្មជាតិផ្ទួនៗ​គ្នា​ ទាងគ្រោះស្ងួតផង និងគ្រោះទឹកជំនន់។

យោងតាមរបាយការរបស់លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានអោយដឹងថា​ ការបង្ករបង្កើនផលស្រូវក្នុងឆ្នាំ២០១៨មានផែនការធ្វើអោយបាន២៥០.៥០០ហិកតា ហលើយមកដល់ពេលនេះបានអនុវត្តបាន២៥០.៤១០ហិកតា ស្មើរនឹង១០១,៥២ ភាគរយនៃផែនការ។ប៉ុន្តែស្រូវដែលដាដុះនោះត្រូវបានបវាយប្រហាតដោយគ្រោះធម្មជាតិផ្ទួនៗ ជាប់គ្នា២ដង គ្រោះរាំស្ងួតផង និងជំនន់ទឹកភ្លៀងផង។

លោក ប៉ាង វណ្ណសេដ្ឋ ប្រាប់ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ចំពោះគ្រោះរាំងស្ងួត ផ្ដើមពីមិថុនា រហូតដល់បច្ចប្បន្ន ប៉ះពាល់លើ៥ស្រុក គឺស្រុកមង្គលបុរី,​ស្រុកព្រះនេតព្រះ,​ស្រុកថ្មពួក,​ស្រុកភ្នំស្រុក និងស្រុកស្វាយចេក សរុបប្រមាណ២១៨៩ហិកតា​ ក្នុងនោះបានប៉ះពាល់ទាំងស្រូវស្រាលដើមរដូវ,​ ស្រូវធ្ងន់ និងស្រូវកណ្ដាល ស្វិត ស្កក ងាប់ដើម​ ដីបែកក្រហែង ស្រាប់តែមកដល់ដើមខែសីហា ភ្លៀងបន្តធ្លាក់ស្រូវពង្រោះក៏អាចសង្គ្រោះបានដោយប្ដូរពណ៌ឡើងខៀវស្រងាត់រស់រានឡើងវិញ។

ចំណែកទឹកជំនន់វិញ ខេត្តបន្ទាយមានជ័យបានទទួលរងគ្រោះ២ដងជាប់គ្នា ពីខែឧសភាដល់ខែមិថុនា ប៉ះពាល់ស្រូវ៣៣៤៩ហិកតាក្នុងស្រុក មង្គលបុរី ស្រុកអូរជ្រៅ និងស្រុកព្រះនេតព្រះ ប៉ុន្តែខូចខាត១៥៥២ ហិកតានិងសង្គ្រោះឡើងវិញបាន១២៨៥ហិកតា។
គិតចាប់ពីថ្ងៃទី២៨ កក្ដដា រហូតដល់បច្ចុប្បន្ន ជំនន់ទឹកភ្លៀងនិងទឹកហៀរមកពីខេត្តបាត់ដំបង បានធ្វើអោយប៉ះពាល់ផលស្រូវពលរដ្ឋ ស្រូវផើម ស្រូវចេញផ្កា ស្រូវដាក់ម្សៅ និងស្រូវទុំ បណ្ដាលអោយខូចខាតផលស្រូវ ជិត៣០០០ហិកតា​ នៅក្នុងស្រុកមង្គលបុរី ស្រុក​ព្រះនេតព្រះ ក្រុងសិរីសោភ័ណ និងឃុំមួយចំនួននៅតាមដងស្ទឹងមង្គលបុរី។

ខណៈដែលខេត្តបន្ទាយមានជ័យជួបគ្រោះមហន្តរាយដោយធម្មជាតិធ្វើប៉ះពាល់ផលស្រូវពលរដ្ឋ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ចុះជួយខេត្ត បានណែនាំអោយអភិបាលខេត្តស្រង់ទិន្ន័យដើម្បីស្នើរសុំពូជន៍ស្រូវពីថ្នាក់ជាតិ ជូនកសិករបន្តធ្វើស្រែ ស្រូវបណ្តេញទឹកដែលនឹងចាប់ផ្ដើមនៅដើមខែតុលាខាងមុខនេះ៕(អត្ថបទ៖ ប៊ុន​ ចាន់ថន )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation