មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាឲ្យ កម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ សហការជាមួយប៉ូលិសប៉ុស្តិ៍ រួមជាមួយប្រជាពលរដ្ឋតាមរុករកបុរសបាត់ខ្លួនម្នាក់អស់រយៈ៩ថ្ងៃកន្លងមកហើយ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេ បញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដាក់បទបញ្ជាដល់មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ សហការជាមួយប៉ូលិសប៉ុស្តិ៍ឃុំសេរី
មង្គល រួមជាមួយប្រជាពលរដ្ឋ តាមរុករកបុរសម្នាក់ដែលចូលព្រៃដើររកផ្កាអ័កគឺដេ ហើយបានបាត់ខ្លួនអស់រយៈ៩ថ្ងៃកន្លងមកហើយ ឲ្យខានតែបានទោះបីជាឃើញក្នុងរូបភាពមួយណាក៏ដោយ ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានដាក់បញ្ជាបែបនេះក្នុងឱកាសចុះយកអំណោយទៅផ្ដល់ជូនក្រុមគ្រួសារបុរសដែលបាត់ខ្លួន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ។

លោកមេបញ្ជាការកងរាជអាវុធហត្ថ បានឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថស្រុក រួមជា មួយកម្លាំងប៉ូលិសមូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវចែកចេញជា៣ក្រុម ដោយក្រុមទី១ជិះកាណូតតាមរកលើផ្ទៃទឹក ក្រុមទី២ជិះគោយន្ដកន្ដ្រៃតាមរកក្នុងព្រៃ និងក្រុមទី៣ត្រូវដើរថ្មើរជើងតាមរកវាលស្រែ និងតាមតំបន់នានាក្នុងភូមិសាស្ដ្រកើតហេតុ ។

លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា បុរសដែលបាត់ខ្លួនមានឈ្មោះវ៉ាន់ និមល អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររកផ្កាអ័កគឺដេ មានប្រពន្ធឈ្មោះខាំ ផនសារ៉ន អាយុ ៣១ឆ្នាំ រស់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ។

លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងទៀតថា បុរសខាងលើបានបាត់ខ្លួនតាំងពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មកម្លេះ ហើយរហូតមកដល់ថ្ងៃទី២៩ខែសីហាម្សិលមិញនេះ មានរយៈពេល៩កន្លងមកហើយ ដោយបន្សល់ទុកម៉ូតូ នៅវាលស្រែ និងឆ្កែមួយក្បាល ដោយឆ្កែមួយក្បាលនេះបានរត់ត្រលប់មកផ្ទះវិញ ។ ហើយករណីនេះដែរលោកមេ បញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំមិនទាន់កំណត់ថាជាករណីអ្វីឲ្យច្បាស់លាស់នៅឡើយនោះទេ ។

បើតាមការរៀបរាប់ពីក្រុមគ្រួសារបុរសដែលបាត់ខ្លួន បានឲ្យដឹងថា ឈ្មោះ វ៉ាន និមល បានចេញពីផ្ទះទៅខ្ទមស្រែ នៅត្រើយម្ខាងទន្លេ ស្រែពក នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយប្រាប់ប្រពន្ធថា គាត់ទៅដេកមួយយប់ រកដើមផ្កា អ័កគីដេ ដើម្បីយកមកលក់ ព្រមទាំងទៅមើលខ្ទមស្រែផង ពេលត្រឡប់មកវិញនឹងនាំប្រពន្ធកូនទៅនៅខ្ទមស្រែរស់នៅទីនោះ រហូតដល់ច្រូតរួចទើបនាំប្រពន្ធកូនត្រឡប់មកចូលភូមិវិញ នេះជាទំលាប់ជារៀងរាល់ឆ្នាំ។ តែបន្ទាប់ពី វ៉ាន់ និមល ទៅបាត់មួយយប់មិនឃើញត្រឡប់មកវិញ ពួគគាត់ព្រមទាំងញាតិជិតខាង បានតាមរករហូតដល់ថ្ងៃទី២៨នេះក៏នៅតែមិនទាន់ឃើញនៅឡើយទេ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសេរីមង្គល ស្រុកកូនមុំ តែងតែដើរចូលព្រៃរកដើមផ្កាអ័កគីដេ យកមកថ្លឹងលក់ឲ្យឈ្មួញយកទៅប្រទេសវៀតណាម ដើម្បីបានប្រាក់យកមកផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីមុខរបរធ្វើស្រែចំការរបស់ពួកគាត់ ដែលតម្លៃដើមផ្កាអ័កគីដេនេះ មានតម្លៃចាប់ពី៣ម៉ឺនរៀល ទៅ៤ម៉ឺនរៀលក្នុង១គីឡូក្រាម ៕  (ប៉េស សារី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation