ព័ត៌មានជាតិ

កម្ពុជារំពឹងថា ការនាំចេញរបស់ខ្លួននៅឆ្នាំនេះនឹងសម្រេចបានកំណើន១៥%

image

ភ្នំពេញ៖ តាមការព្យាករណ៏របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា រយៈពេល១ឆ្នាំពេញឆ្នាំ២០១៨នេះ រំពឹងថា ការនាំចេញសរុបរបស់កម្ពុជាគិតជាទឹកប្រាក់នឹងសម្រេចបានអត្រាកំណើនដល់ទៅ១៥%។

តាមការព្យាការណ៏ ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០១៨នេះ រំពឹងថា អាចនឹងសម្រេចបានក្នុងទឹកប្រាក់១ម៉ឺន២ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើន១៥% ធៀបនឹងការនាំចេញកាលពីឆ្នាំ២០១៧កន្លងទៅដែលសម្រេចបានក្នុងទឹកប្រាក់ជាង១ម៉ឺន១ពាន់លានដុល្លារ។

ការរំពឹងពីកំណើននៃការនាំចេញឆ្នាំនេះ ដោយយោងទៅលើស្ថានភាពល្អប្រសើរនៃទីផ្សារនាំចេញសំខាន់របស់កម្ពុជា ដូចជាទីផ្សារសហគមន៏អឺរ៉ុប និងសហរដ្ឋអាមេរិក ជប៉ុន និងទីផ្សារប្រទេសកាណាដាជាដើម។

សូមបញ្ជាក់ថា ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា មានដូចជា ផលិតផលវាយនភ័ណ្ឌ កាត់ដេរ តំណាងដល់ទៅរង្វង់៧០%នៃទំនិញនាំចេញសរុបរបស់កម្ពុជា ក្រៅពីនេះមានដូចជា អង្ករ កៅស៊ូ គ្រឿងបន្គំអេឡិចត្រូនិក និងកសិផលមួយចំនួនទៀត៕