សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤.៧៩៩នាក់
| ព័ត៌មានជាតិ
SHARE

​សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤.៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ៖
- សម្តេចតេជោ៖ គ្មានអ្នកណាដឹកនាំប្រទេសចង់ឲ្យប្រទេសក្រីក្រទេ។
- សម្តេចតេជោ៖ សូមប្រជាជន និងកម្មករ កម្មការិនីរួមគ្នាថែរក្សាសន្តិភាព។
- សម្តេចតេជោ៖ ចំនួនរថយន្តក្រុងនឹងត្រូវបន្ថែមដើម្បីបម្រើសេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ។
- សម្តេចតេជោ៖ នឹងទិញរថយន្តក្រុងបន្ថែមពី១០០ ទៅ២០០គ្រឿង ដើម្បីដឹកកម្មកររោងចក្រទៅមកស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃ។
- សម្តេចតេជោ៖ កងកម្លាំង និងអាជ្ញាធរត្រូវបន្តការយកចិត្តទុកដាក់ដោះស្រាយការលំបាក និង តម្រូវការរបស់ពលរដ្ឋដែលប៉ះពាល់ដោយ គ្រោះធម្មជាតិ។
- សម្តេចតេជោ៖ ការលើកលែងទោសបងប្អូនជនរួមជាតិកន្លងទៅថ្មីៗនេះគឺជាទឹកចិត្តអាណិតស្រឡាញ់ និងសណ្តោសប្រណី ក្នុងនាមជានាយករដ្ឋមន្រ្តីដែលមានសិទ្ធិអំណាចអាចស្នើសុំការលើកលែងទោសទៅព្រះមហាក្សត្រកម្ពុជា។
- សម្តេចតេជោ៖ ការលើកលែងទោសនេះគឺបើពេលណាអាចធ្វើបាន គឺសម្តេចនឹងធ្វើដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងចំណោមបងប្អូនជនជាតិយើង។
- សម្តេចតេជោ៖ ការលើកលែងទោសនេះមិនមែនដោយសារការគាបសង្គត់ពីបរទេសណានោះទេ តែដោយសារបងប្អូន អ្នកទោសបានធ្វើលិខិតសុំលើកលែងទោសមកសម្តេចបន្ទាប់ពីពួកគេបានដឹងពីទោសកំហុសខ្លួន។
- សម្តេចតេជោ៖ សូមគ្រប់បណ្តាសារព័ត៌មានទាំងអស់ រួមទំាងវិទ្យុ និងទូរទស្សន៍ត្រូវយកលិខិត សុំទោសទាំងអស់នោះ ទៅផ្សាយជាសារធារណៈឲ្យមហាជនបានដឹង។



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation