រុស្ស៊ីនិយាយថាការចូលរួមរបស់ចិននៅក្នុងសមយុទ្ធយោធាក្នុងប្រទេសរុស្ស៊ីបង្ហាញពីការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំង២
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបាននិយាយថា ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធយោធាដ៏សំខាន់នៅក្នុងប្រទេសរុស្ស៊ី នៅខែក្រោយគឺបង្ហាញពីទំនាក់ទំនងកាន់តែធំឡើងរវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំង។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនបានរាយការណ៍ថា ប្រទេសចិនមានគម្រោងបញ្ជូនទាហានចំនួន ៣២០០នាក់ និងអាវុធប្រហែល៩០០គ្រឿងទៅចូលរួមក្នុងសមយុទ្ធយោធាក្នុងប្រទេសរុស្ស៊ី។

លោក ឌីមីតទ្រី ផេសកូវ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា «សមយុទ្ធយោធានេះ វាបង្ហាញពីការពង្រីកទំនាក់ទំនង រវាងសម្ព័ន្ធមិត្តទាំងពីររុស្ស៊ី-ចិន លើគ្រប់វិស័យ»។

កាលពីសប្តាហ៍មុនកងយោធារុស្ស៊ីនៅភាគខាងកើតប្រទេស បានត្រៀមរួចរាល់ដើម្បីធានាសុវត្ថិភាពក្នុងការរៀបចំសមយុទ្ធនោះ ហើយកាលពីថ្ងៃចន្ទក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូ នៃការសាកល្បងមីស៊ីលឆ្លងទ្វីប ដោយកងនាវា ប៉ាស៊ីហ្វិក នៅក្នុងសមុទ្រអូកឃុក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation