ប្រភេទសត្វអណ្ដើកសមុទ្រដែលជិតផុតពូជប្រហែល៣០០ក្បាលបានងាប់នៅក្នុងភាគខាងត្បូងប្រទេសម៉ិកស៊ិក
| ព័ត៌មានអន្តរជាតិ
SHARE

ម៉ិកស៊ិក៖សត្វអណ្តើកដែលជិតផុតពូជប្រមាណ៣០០ក្បាលត្រូវបានគេរកឃើញថា បានងាប់អណ្តែតនៅក្នុងដែនទឹកនៃឆ្នេរ សមុទ្រភាគខាងត្បូងម៉ិកស៊ិក កាលពីថ្ងៃទី២៨ ខែសីហា បន្ទាប់ពីសត្វអណ្តើកទាំងនេះបានជាប់នៅក្នុងអន្ទាក់របស់អ្នកនេសាទ។ ការងាប់ក្នុងចំនួនដ៏ច្រើននេះ គឺបានកើតឡើងបន្ទាប់ពីនៃសត្វអណ្តើក ដែលជិតផុតពូជ ប្រភេទនេះ បានងាប់ជាង១០០ក្បាល កាលពីពេលថ្មីៗ ដោយមិនដឹងមូលហេតុនោះ។


អ្នកសម្របសម្រួលផ្នែកការពារស៊ីវិល Oaxaca រដ្ឋ Oaxaca បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អណ្តើកសមុទ្រអណ្តែតងាប់នេះ ត្រូវបាន រកឃើញដោយអ្នកនេសាទនៅក្នុងភាគខាងត្បូងប្រទេសម៉ិកស៊ិកលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ប្រភេទសត្វអណ្ដើកសមុទ្រដែល ប្រឈមនឹងការផុតពូជទាំងនេះ មានប្រវែងប្រមាណ៧៥សង់ទីម៉ែត្រនិងមានទម្ងន់ប្រហែល ៤៥គីឡូក្រាម ហើយពេលដែល ដល់រដូវបន្តពូជជារៀងរាល់ឆ្នាំ ពួកវាតែងតែហែលមកកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ម៉ិកស៊ិក ដើម្បីពងកូននៅចន្លោះខែមិថុនា និងកញ្ញា។


សូមជំរាបថា ប្រទេសនៅក្នុងតំបន់អាមេរិកឡាទីនជាទីកន្លែងដែលសត្វអណ្តើកកម្រចំនួន ៦ប្រភេទ ក្នុងចំណោម៧ប្រភេទ របស់ពិភពលោក ហើយនៅទីនេះ មានកម្មវិធីការពារអចិន្រ្តៃយ៍សម្រាប់សត្វល្មូន ដែលរួមបញ្ចូលទាំងការហាមឃាត់ទាំងស្រុង លើការសម្លាប់អណ្តើក,ហាមមិនឱ្យប្រើប្រាស់ឧបករណ៍នេសាទអណ្តើកនិងវិធានការការពារ ផ្សេងទៀតរួមទាំងទោស ជាប់ពន្ធនាគារចំពោះអ្នកដែលសម្លាប់ពួកគេ។ការិយាល័យម៉ិកស៊ិករបស់មេធាវីសហព័ន្ធសម្រាប់ការការពារបរិស្ថាន (PROFEPA) បាននិយាយថា វាត្រូវបានស៊ើបអង្កេតករណីនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation