យោធារុស្ស៊ីធ្វើសមយុទ្ធនៅក្នុងតំបន់ភាគកណ្តាលប្រទេសរុស្ស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖ មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីបានចូលរួមក្នុងសមយុទ្ធមួយនៅភាគខាងកើតតំបន់ស៊ីបេរី មុនពេលចាប់ផ្តើមសមយុទ្ធ យោធាដ៏សំខាន់មួយក្នុងប្រទេសរុស្ស៊ីនៅខែក្រោយជាមួយនឹងប្រទេសចិននោះ។

វីដេអូដែលចេញផ្សាយដោយក្រសួងការពារប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបង្ហាញឱ្យឃើញ ស្ពានបណ្តែតទឹកដ៏វែងមួយ ប្រវែង ១៥០ ម៉ែត្រដែលវិស្វករយោធាបានសាងសង់ឡើងនៅលើទន្លេអូណូយ ដោយយករថយន្តយោធាជាង១០០គ្រឿងតម្រៀបតគ្នា។
វីដេអូនេះ ក៏បង្ហាញពីសកម្មភាពនៃក្រុមទាហាន កសាងរនាំងការពារដោយប្រើប្រាស់ឧបករណ៏ជ័រស្វិតច្រកដីខ្សាច់ សម្រាប់ដាក់ពង្រាយនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនានា។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធ ជាមួយរុស្ស៊ីនោះ បង្ហាញពីទំនាក់ទំនងរីកលូតលាស់រវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំង។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិនបានរាយការណ៍ថាប្រទេសចិនមានគម្រោងបញ្ជូនកងទ័ពចំនួន ៣២០០នាក់ និងអាវុធប្រហែល៩០០គ្រឿង។
ក្រសួងការពារជាតិកាលពីថ្ងៃចន្ទបានចេញផ្សាយវីដេអូនៃការសាកល្បងមីស៊ីលឆ្លងទ្វីបដោយកងនាវាប៉ាស៊ីហ្វិកនៅក្នុងសមុទ្រអូកឃុក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation