រដ្ឋាភិបាលអាល្លឺម៉ង់ចង់ពន្លឿនការអភិវឌ្ឍនៅតំបន់អាហ្វ្រិកដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក
| ព័ត៌មានអន្តរជាតិ
SHARE

អាល្លឺម៉ង់៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានចាប់ផ្តើមដំណើរទស្សនកិច្ចអាហ្រ្វិកកាលពីថ្ងៃពុធ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចមួយថ្ងៃក្នុងប្រទេសសេណេហ្គាល់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងរដ្ឋធានីដាកា លោកស្រី Merkel បាននិយាយថា លោកស្រីកំពុងធ្វើដំណើរ ជាមួយគណៈប្រតិភូអ្នកជំនួញ ដើម្បីលើកកម្ពស់ការវិនិយោគនៅទ្វីបអាហ្វ្រិក។ ពេលដែលលោកស្រីថ្លែងសុន្ទរកថានេះ គេឃើញមានវត្តមានរបស់ លោកMacky Sall ប្រធានាធិបតីម៉ិកស៊ីកូ ក្នុងចំណោមគណប្រតិភូដែលបង្ហាញខ្លួន ក្នុងសន្និសីទសារព័ត៌មាននេះដែរ។

លោកស្រី Angela Merkel បាននិយាយទៀតថា ការវិនិយោគនិងការអភិវឌ្ឍន៍ចាំបាច់ត្រូវកែលម្អការងារយុវជននៅក្នុង ប្រទេសអាហ្វ្រិកមួយនេះ។ លោកស្រីMerkel បានបន្ថែមថា ការកែលំអការងារយុវជននឹងជួយដល់ការកាត់បន្ថយ ការចំណាកស្រុករបស់យុវជនសេណេហ្គាល់។

ក្នុងដំណើទស្សនកិច្ចក្នុងទ្វីបអាហ្វ្រិកនេះដែរ បន្ទាប់ពីចាកចេញពីប្រទេសសេណេហ្គាល់ គឺលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel នឹងគណប្រតិភូ នឹងបន្តដំណើរទៅកាន់ប្រទេសហ្គាណានិងប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេល២ ថ្ងៃទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation