រដ្ឋមន្ត្រីការបរទេសកម្ពុជា-សិង្ហបុរីពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ
| ព័ត៌មានជាតិ
SHARE

សិង្ហបុរី៖ នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគី របស់ឯកឧត្តម គឺឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ផ្លូវការទៅសាធារណរដ្ឋសិង្ហបុរី។

នៅក្នុងជំនួបនេះឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ បានពិភាក្សាគ្នា អំពីវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់ផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

សូមជំរាបថា កាលពីល្ងាចថ្ងៃពុធ ទី ២៩ ខែសីហាម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំ គណៈប្រតិភូ អញ្ជើញទៅដល់សាធារណរដ្ឋសឹង្ហបុរីដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨។

តាមការបញ្ជាក់របស់ ក្រសួងការបរទេស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀន លុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី ។ ហើយក្នុងដំណើរទស្សន កិច្ចផ្លូវការ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន មានគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យ ថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation