ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហាបំរែបំរួលអាកាសធាតុ និងគ្រោះធម្មជាតិ
| ព័ត៌មានជាតិ
SHARE

ព្រះរាជាណាចក្រកម្ពុជាកំពុងរងគ្រោះដោយសារបំរែបម្រួលអាកាសធាតុ ជាក់ស្តែងជំនន់ទឹកភ្លៀងកំពុងវាយប្រហារខេត្តមួយចំនួននៅក្នុងប្រទេស រីឯប្រជាជនរងគ្រោះជាច្រើនបានបាត់បង់ផ្ទះសំបែង។ កត្តាមនុស្សជាកត្តាចំបងដែលបង្កអោយមានបម្រែបម្រួលអាកាសធាតុដែលត្រូវការប្រព័ន្ធផ្សព្វផ្សាយបញ្ចៀបអំពីការយល់ដឹងអំពីការថែរក្សាបរិស្ថាន។

ទូរទស្សន៍ វិទ្យុ កាសែត និងរាល់ប្រព័ន្ធផ្សព្វផ្សាយ គួរផ្សព្វផ្សាយអោយបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើឧស្ម័នផ្ទះកញ្ចក់ ដែលបង្កអោយមានទឹកជំនន់ រញ្ជួលដី បន្ទុះភ្នំភ្លើង រលកកំដៅជាដើមនេះបើតាមកាតលើកឡើងពីឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានពន្យល់អំពីផលប៉ះពាល់របស់ធម្មជាតិមកដល់មនុស្ស។

លោកជំទាវច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ គួរបង្កើនការផ្សាយព័ត៌មានស្តីអំពីមូលហេតុដែលបណ្តាលអោយប្រែប្រួលអាកាសធាតុ និងកត្តាទប់ស្កាត់ ទាំងបែបជាដំណឹងពិត និងវិទ្យាសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋយល់ដឹង។

កន្លងមកក្រសួងព័ត៌មានបានធ្វើការជាច្រើនចាប់តាំងពីឆ្នាំ ២០១៥ ដល់ ២០១៨ ទាំងយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធសាស្រ្តផ្សព្វផ្សាយប្រចាំឆ្នាំដើម្បីបញ្ចៀបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងបង្កាបញ្ហាគ្រោះធម្មជាតិ។

គួរបញ្ជាក់ថាក្រសួងព័ត៌មានបានបើកសិក្ខាសាលាបណ្តុះបណ្តាលអ្នកយកព័ត៌មាន អ្នករាយការណ៍ព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការនីវិទ្យុ ទូរទស្សន៍ ស្តីពីកាប្រែប្រួលអាកាសធាតុ នៅថ្ងៃទី៣១សីហានេះ ដើម្បីអោយប្រព័ន្ធផ្សពផ្សាយផ្សាព្វផ្សាយទូលាយអំពីបញ្ហាគ្រោះធម្មជាតិបច្ចុប្បន្ន។
អត្ថបទ ៖ លីនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation