អគ្គលេខាធិការគ.ជ.ប អះអាងថា បច្ចប្បន្នភាពបញ្ជីបោះឆ្នោតធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានគុណភាព បច្ចុប្បន្នភាព ពេញលេញត្រឹមត្រូវ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ .ជ. ប) បានរៀបចំកម្មវិធី បណ្តុះបណ្តាល មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត(លធ.ខប)តំណាងគណបក្សនយោបាយនិង អង្គការមិនមែន រដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨នេះ ដែលមានរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហាដល់ ថ្ងៃទី០២ ខែកញ្ញានៅសាលសន្និសីទគ. ជ .ប អគារថ្មីដែលមានទីតាំងស្ថិត នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខពុទ្ធិសាសនបណ្ឌិត្យក្រោមអធិបតីភាពឯកឧត្តម ទេព នីថាអគ្គលេខាធិការគ. ជ .ប។


នាឱកាសនោះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគ.ជ.ប បានថ្លែងនៅកម្មវីធីនោះថា៖ ដោយអនុលោមតាមច្បាប់ស្តីពី ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត គ. ជ .បត្រូវធ្វើបច្ចប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់តាមរយ:ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានគុណភាពមានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្ន
ឯកឧត្តមអគ្គបានបន្តថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវអនុវត្តនៅក្រោយពេលដែល គ. ជ .ប បានបញ្ចប់ជាស្ថាពរការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ និងជាជំហានថ្មីមួយ សម្រាប់ការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រប្រចាំឆ្នាំ បន្ទាប់ពីបានរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦និងការធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៨។


ឯកឧត្តម ទេព នីថាបានឲ្យដឹងទៀតថា ថ្ងៃនេះគ. ជ .បបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំ ការបោះឆ្នោត(លធ.ខប)តំណាងគណបក្សនយោបាយ អង្គការសង្កេតការ ណ៍បោះឆ្នោតនិងអ្នកពាក់ព័ន្ធក្នុង គោលបំណងផ្តល់ជូន បន្ថែមនូវការយល់ដឹងឲ្យកាន់តែច្បាស់លាស់អំពីនីតិវិធីនៃការអនុវត្តពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នាតប្រចាំឆ្នាំ សំខាន់ទៀតគឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រសំដៅធានាឲ្យមានគុណភាពនិងប្រសិទ្ធភាពការងារនិងការចូលរួមសហការអនុវត្តតាមតួនាទី ដើម្បីឲ្យមានការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្ត ទៅដោយរលូននិង ទទួលបានជោគជ័យ ស្របតាមច្បាប់បទបញ្ជានីតិវិធីនិងប្រតិទិនការងារដែលបានកំណត់។


សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ទេព នីថាអគ្គលេខាធិការគ. ជ. ប នឹងធ្វើសន្និសិទសារព័ត៌មាន ដើម្បីស្រាយបំភ្លឺនូវសំណួរនានានិងការណែនាំជុំវិញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨៕(អត្ថបទ៖មួង សុវណ្ណារិទ្ធ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation