គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងគំរាមកំហែងការរស់នៅនិងផលដំណាំ ក្នុងខេត្តត្បូងឃ្មុំ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ គ្រោះមហន្តរាយធម្មជាតិមានដូចជា ទឹកជំនន់ទន្លេ មេគង្គ ភាពរាំងស្ងួត ខ្យល់កន្ត្រាក់ និងបាក់ច្រាំងទន្លេជាដើមកំពុង កំរាមកំហែងដល់ការរស់នៅប្រកបរបរកស៊ីចិញចឹមជីវិត និងផលដំ ណាំរបស់ប្រជាពលរដ្ឋជិត១ម៉ឺនគ្រួសារក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះ គ្រាន់តែជមនន់ទន្លេមេគង្គគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេចំ នួន ៨០៤៨ គ្រួសារ ក្នុងចំណោមស្រុកចំនួន៤ គឺស្រុកក្រូចឆ្នារ , ស្រុកត្បូងឃ្មុំ, ស្រុកអូរាំងឳ និងស្រុកដំបែរ នេះបើយោងតាម របាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

របាយការណ៏ខាងលើបានឲ្យដឹងថា ស្រុកក្រូចឆ្នារមានឃុំចំនួន១២ និងប្រជាពលរដ្ឋ ៤,៤៤១ គ្រួសារដែលទទួលរងផលប៉ះពាល់ ដោយជំនន់ទន្លេមេគង្គ ក្នុងនោះមាន គោ ២៦៧១ ក្បាល សេះ៨ក្បាល ក្របី ១៧៥ ក្បាល និងសត្វពាហនៈផ្សេងៗទៀតត្រូវបាន ជម្លៀសមករកទីទួលសុវត្ថិភាព។ ដំណាំផ្សេងដូចជា ពោតប៉ះពាល់ ១០២០ ហិកតា ខូចអស់៨៤៧ ហិកតា, ដំណាំស្រូវ ៧៣២ ហិកតា ខូច ៧ ហិកតា, ដំឡូងមីប៉ះពាល់ ៣៥ ហិកតា ខូច ២៩ ហិកតា និងដំណាំរួមផ្សំផ្សេងៗប្រមាណ ២៥ ហិកតាផងដែរ។

ជាមួយគ្នានោះស្រុកត្បូងឃ្មុំ ទទួលរងផលប៉ះពាល់ចំនួន៣ ឃុំ ស្មើនិង៣៣ភូមិ ហើយប្រជាពលរដ្ឋ និងសត្វពាហនៈត្រូវ បានជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន១២កន្លែង ស្មើនឹង ៣៤១៧ គ្រួសាររួមជាមួយសត្វគោ ៤៤១៨ក្បាល, ក្របី១៦០ ក្បាល ,សេះ ៣៨ក្បាល និងពពែ៤៦៩ក្បាល។ដំណាំពោតប៉ះពាល់ចំនួន៦៤៨ហិកតា ខូច ៣៣៥ ហិកតា និងដំណាំផ្សេងៗ ប្រមាណ៧ហិកតាផងដែរ។
ស្រុកដំបែរ ទទួលរងផលប៉ះពាល់ចំនួន១២៥គ្រួសារ ប៉ះពាល់ដំណាំស្រូវ ៧៨ ហិកតា ចំនែកស្រុកអូរាំងឳប៉ះពាល់ ប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ ។

ដោយសារតែជំនន់ទន្លេមេគង្គឆ្នាំនេះបានឡើងលិចភូមិប្រជាពលរដ្ឋរយៈពេលយូនោះ បានធ្វើឲ្យដំណាំផ្សេងៗជាច្រើនទៀត ប្រឈមនឹង ការងាប់ជាបន្តបន្ទាប់ ដូចជាស្វាយហូបផ្លែ និងស្វាយចន្ទីជាដើម ខណៈគិតត្រឹមថ្ងៃទី៣០ សីហា ទឹកក្នុងភូមិ សាស្ត្រទន្លេមេគង្គ នៅតែបន្តឡើងពោលគឺមានកម្ពស់ ១៥,៥៤ ម៉ែត្រ ខ្ពស់ ជាងកម្រិតត្រូវប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ ១៥,២០ម៉ែត្រ ។

គ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គនេះក៏បង្ករឲ្យ វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធស្រោចស្រព រងផលប៉ះពាល់ ផងដែរ ដូចជា សាលារៀន ១៧ កន្លែង សាលាខ្មែរឥស្លាម ១២ កន្លែង មណ្ឌលសុខភាព ៧ កន្លែង វិហារខ្មែរឥស្លាម ៦ កន្លែង សូរ៉ាវ ២១ កន្លែង ផ្លូវបេតុង ៤០ គីឡូម៉ែត្រ ផ្លូវលំ ៩៣ ខ្សែប្រវែង ១៤៦,៣៩៤ ម៉ែត្រ ទំនប់ ២៧ កន្លែង ប្រវែង ២០,៤៦៦ ម៉ែត្រ ប្រឡាយ ៣៣ កន្លែង ប្រវែង២៤,៤៧០ ម៉ែត្រ ស្ពាន៣កន្លែង ប្រវែង ៤១ ម៉ែត្រ បាក់ច្រាំងទន្លេចំនួន៤០០ម៉ែត្រ ជម្រៅ១០ ម៉ែត្រ បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ ៨ ខ្នងត្រូវរុះរើ និងរំកិលចេញ ។


ដោយឡែកក្រៅពីជំនន់ទន្លេមេគង្គឆ្នាំនេះ គ្រោះរាំងស្ងួតក៏ បង្កផលប៉ះពាល់មួយករណីនៅស្រុកពញ៉ាក្រែកផងដែរ ធ្វើឲ្យ ស្រូវវស្សាចំនួន ៧៣០ ហិចតានៅឃុំជូនតីរងផលប៉ះពាល់ ។

ឆ្លើយតបចំពោះបញ្ហាខាងលើនេះ ដើម្បីសម្រាលដល់ទុកលំ បាករបស់ប្រជាពលរដ្ឋអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ពិសេស កម្លាំងនគរបាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំបានត្រៀម ជាប់ជាប្រចាំក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រាមានហានិ ភ័យអ្វីកើតឡើងជាយថាហេតុ ។ ជានេះទៅទៀតសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាន នាំយកអំណោយដោយផ្ទាល់មកប្រគល់ជូនប្រជាពលរដ្ឋដែល រងគ្រោះ សរ៉ុមចំនួន ៦,៥៦៦ គ្រួសាររួចមកហើយ ។ ក្នុងអាជ្ញាធរ ខេត្ត និងថ្នាក់ដឹកនាំផ្សេងៗទៀតក៏បាននាំយកអំណោយមនុស្ស ធម៌មកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation