រដ្ឋញូ សៅ វេល ប្រទេសអូស្ត្រាលីប្រកាសផ្តល់មូលនិធិថ្មីដើម្បីជួយការពារចំនួនសត្វខ្លាឃ្មុំអូស្ត្រាលីនៅក្នុងរដ្ឋនេះ
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលក្នុងរដ្ឋញូ សៅ វេល (New South Wales) ប្រទេសអូស្ត្រាលីបានប្រកាសផ្តល់មូលនិធិថ្មីដើម្បីជួយការពារចំនួនសត្វខ្លាឃ្មុំអូស្ត្រាលីនៅជុំវិញរដ្ឋនេះ ដែលត្រូវបានគេនិយាយថាបានធ្លាក់ចុះចំនួន២៥%នៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។


ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯសួនសត្វ Taronga ក្នុងទីក្រុងស៊ីដនី, ប្រមុខរដ្ឋាភិបាលនៅក្នុងរដ្ឋ ញូ សៅ វេល (New South Wales) បានប្រកាសមូលនិធិមួយដែលនឹងគ្របដណ្តប់ទៅលើព្រៃឈើរដ្ឋជិត២ម៉ឺន៥ពាន់ហិកតាដែលត្រូវបានទុកសម្រាប់ជាជំរករបស់សត្វខ្លាឃ្មុំអូស្ត្រាលី រួមជាមួយនឹងមន្ទីរពេទ្យព្យាបាលសត្វនោះមួយកន្លែង និងមជ្ឈមណ្ឌលទេសចរណ៍។


ចំណុចផ្សេងទៀតនៅក្នុងមូលនិធិដែលមានទឹកប្រាក់ជាង៤៤លានដុល្លារអាមេរិកនោះនឹងត្រូវបានផ្តល់ចំពោះការពិសោធន៍វ៉ាក់សាំងដើម្បីកាត់បន្ថយជំងឺដែលកើតមាននៅក្នុងចំណោមសត្វខ្លាឃ្មុំអូស្ត្រាលី, សង់របងព័ទ្ធជុំវិញទីតាំងដែលសត្វនេះងាយរងគ្រោះដោយសារគ្រោះថ្នាក់លើដងផ្លូវ និងអភិវឌ្ឍកម្មវិធីលើទូរស័ព្ទដើម្បីពលរដ្ឋនៅទូទាំងរដ្ឋញូ សៅ វេល (New South Wales) អាចកត់ត្រាការចូលទៅទស្សនាសត្វនេះ។
គួរបញ្ជាក់ថា សត្វខ្លាឃ្មុំអូស្ត្រាលីត្រូវបានចុះបញ្ជីជាសត្វដែលងាយរងគ្រោះនៅក្រោមច្បាប់ការពារបរិស្ថាននិងអភិរក្សជីវចម្រុះក្នុងឆ្នាំ២០១២៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation