រដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំងទៅឲ្យកូនក្មេង
| ព័ត៌មានអន្តរជាតិ
SHARE

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្ពស់ដល់កុមារអាចត្រូវបាន ហាមឃាត់នៅក្នុងប្រទេសអង់គ្លេសដោយលើកឡើងថា វាអាចបង្កផលប៉ះពាល់ដល់បញ្ហាសុខភាពសាធារណៈ។


ប្រភេទភេសជ្ជៈប៉ូវកំលាំង គឺសំដៅលើភេសជ្ជៈ ដែលមានជាតិស្ករនិងជាតិកាហ្វេអ៊ីនខ្ពស់ ដែលជាមូលហេតុបង្ករឱ្យមានជំងឺធាត់ និងបង្ករជាបញ្ហាសុខភាពដទៃទៀត។


អ្នកស្រី Ursula Philpot អ្នកឯកទេសខាងចំណីអាហារនិងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Leeds Beckett បាននិយាយនៅ ក្នុងបទសម្ភាសន៍មួយថា កុមារដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងអាចមានអាការៈញ័រទ្រូង, សម្ពាធឈាមខ្ពស់, គេងមិនស្កប់ និងកើតរោគស្រ្តេស។


សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា យុវវ័យនៅក្នុងប្រទេសអង់គ្លេស ដែលផឹកភេសជ្ជៈប៉ូវកំលាំង មានចំនួនប្រហែល ៥០ ភាគរយ ច្រើនជាងយុវជនដែលមានវ័យស្របាលៗគ្នានៅតំបន់អឺរ៉ុប។


ជុំវិញបញ្ហាភេសជ្ជៈប៉ូវកំលាំងនេះ រដ្ឋាភិបាលអង់គ្លេសបានរៀបចំកិច្ចពិគ្រោះយោបល់ដើម្បីបង្កើតជាគោលនយោបាយមួយ ដើម្បីកំណត់ថា យុវជនអាយុប៉ុណ្ណាដែល ត្រូវបំរាមហាមឃាត់។ គោលនយោបាយនេះ នឹងអនុវត្តចំពោះក្នុងប្រទេសអង់គ្លេស តែប៉ុណ្ណោះ ហើយស្កុតលែន,វែល និងអៀរឡង់ខាងជើង អាចកំណត់គោលនយោបាយនេះទៅតាមការចង់បានរបស់ពួកគេ។


បម្រាមនេះនឹងត្រូវអនុវត្តចំពោះភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ១៥០ មីលីក្រាមឬច្រើនជាងនេះក្នុងមួយលីត្រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation