ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមជំរុញឲ្យអាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញពាក់ព័ន្ធត្រូវប្រញាប់ប្រញាលជួយប្រជាពលរដ្ឋក្នុងការស្តារឡើងវិញនូវផ្ទៃ ដីស្រែនិងចម្ការដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរយធម្មជាតិទឹកជំនន់នាពេលកន្លងមក
| ព័ត៌មានជាតិ
SHARE

រតនគិរី: ការជម្រុញបែបនេះក្នុងឱកាសដែលឯកឧត្តមថង សាវុអភិបាលខេត្ដ រតនគិរីនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរួមជាមួយសមា ជិកានាំយកអំណោយមនុស្សធម៌របសសខាកាកបាទក្រហមខេត្តចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន២៨៨គ្រួសារនៅឃុំតាវែងលើនិងឃុំតាវែងក្រោម ក្នុងស្រុកតាវែងនាព្រឹកថ្ងៃ០២ខែកញ្ញាឆ្នាំ២០១៨។


ថ្លែងក្នុងឱកាសនោះទៀតដែរឯកឧត្តមអភិបាលខេត្តបានសុំឲ្យអា ជ្ញាធរមូលដ្ឋាននិងអង្គភាពជំនាញត្រូវចុះប្រមូលទិន្នន័យជាក់ស្តែងនូវផ្ទៃដីស្រែនិងចំការក៏ដូចជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំង ៤ ដែលនៅតាមដងទន្លេសេសានមានដូចជា៖ស្រុកអូរយ៉ាដាវ អណ្តូងមាស តាវែងនិងស្រុកវើនសៃដើម្បីដាក់ចេញនូវវិធានការជួយប្រ​ជាពលរដ្ឋក្នុងស្រុកទាំង៤ខាងលើឲ្យបានទាន់ពេលវេលានៅពេលទឹកស្រកទៅវិញ។​


ដោយឡែកចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង២៨៨គ្រួសារដែលមកទទួលអំណោយមនុស្សធម៌នាឱកាសនេះឯកឧត្តមអភិបាលខេត្តរតនគិរីក៏បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយពោលគឺទីណាជួបការលំបាកទីនោះមានវត្តមានកាកបាទក្រហមចុះអន្តរាគមជួយជានិច្ច។


ឯកឧត្តម ថង សាវុនបានមានប្រសាសន៍បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែចាត់មន្រ្តីឲ្យចុះមកសួរសុខទុក្ខបងប្អូន ដូចជាករណីបងប្អូនជួបនូវគ្រោះទឹកជំនន់ថ្ងៃនេះជាដើម គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាឲ្យមន្រ្តីកាកបាទក្រហមចុះយកអំណោយមកចែកបងប្អូនឲ្យបានទាន់ពេលវេលាដើម្បីជួយសម្រាលជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។


នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឲ្យអាជ្ញាធរបន្តតាមដាននិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្ការទុកជាមុន និងត្រូវចុះទៅពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវហូបទឹកដាំពុះជានិច្ច ត្រូវប្រុងប្រយ័ត្នការពារពស់ចឹក និងជាពិសេសសូមយកចិត្តទុកដាក់ដល់កុមារតូចៗ កុំឲ្យទៅលេងក្បែរមាត់ទឹក ពេលមានជំនន់ និងខិតខំប្រឹងប្រែង ប្រកបមុខរបរបង្កបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្បបានប្រសើរឡើងវិញ។


អំណោយមនុស្សធម៌ដែលបានយកមកចែកជូននាពេលនេះក្នុង១គ្រួសារទទួលបានអង្គរ ២០គីឡូក្រាម មី១កញ្ចប់ ត្រីខ១យួរ អំបិល១កញ្ចប់ ស្ករ១កញ្ចប់ និងទឹកសីុអីុវ១យួរទឹកសុីអុីវ១ដបផងដែរ ៕(ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation