លោកឆាំង យុ ម្ចាស់ទទួលពានរង្វាន់ណូបែលទ្វីបអាស៊ី នឹងធ្វើបាឋកថាជាសាធារណៈនៅថ្ងៃនេះពីទីក្រុងម៉ានីល
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ត្រូវបានជ្រើសរើសសម្រាប់ការទទួលពានរង្វាន់ Ramon Magsaysay ឆ្នាំ២០១៨ ឬគេស្គាល់ថាជាពានរង្វាន់ណូបែលសម្រាប់ទ្វីបអាស៊ីឆ្នាំ ២០១៨ ក្នុងចំណោមបុគ្គលឆ្នើម៦រូបក្នុងតំបន់អាស៊ីកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ 


នៅថ្ងៃទី ៣ កញ្ញា វេលាម៉ោង ១២ ដល់ម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
លោក ឆាំង យុ នឹងធ្វើបាឋកថាជាសាធារណៈ ដែលបាតកថារបស់លោក នឹងផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក Ramon Magsaysay Award Foundation ផងដែរ។ 


សូមជំរាបថា លោក ឆាំង យុ ធ្លាប់ជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ប៉ុលពតដូចនឹងប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ទៀត ដែលបច្ចុប្បន្នជា នាយកមជ្ឃមណ្ឌល ឯកសារកម្ពុជា (DCCAM) ។ ស្ថាបន័ដែលលោកបង្កើតឡើងនិងដឹកនាំនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារស្រាវជ្រាវរក ភស្តុតាងនិងសាក្សីនៃបទឧក្រិដ្ឋប្រល័យពូជសាសន៍របស់បនប៉ុលពតមកលើប្រជាជនកម្ពុជា។ 


មុនពេលទទួលពានរង្វាន់ លោកឆាំង យុ បានបញ្ជាក់ប្រាប់CNCថា ពានរង្វាន់នេះន័យធំធេងណាស់សម្រាប់រូបលោកនិងមនុស្សគ្រប់គ្នា ដោយហេតុថាវាប្រាប់អោយ យើងកុំបោះបង់ចោលនៃក្តីសង្ឃឹមសំរាប់យើងទំាងអស់គ្នាដែលបានស្វែងរកការពិតនិងយុត្តិធម៍ជូនប្រជាជនកម្ពុជារាប់លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ចន្លោះពីមេសា ១៩៧៥ ដល់ដើមខែមករា ១៩៧៩ ។»


សូមបញ្ជាក់ថា លោក ឆាង យុ អាយុ៥៧ឆ្នាំជាកូនខ្មែរមានស្រុកកំណើតនៅភ្នំពេញដែលមានឪពុកម្តាយជាអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ បានរត់ភៀសខ្លួន ចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកដោយកាត់តាមប្រទេសហ្វីលីពីនហើយលោកបានទទួលការអប់រំបរិញ្ញប័ត្រជាន់ខ្ពស់លើទឹកដីអាមេរិកនិងបានបង្កើតមជ្ឃមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ១៩៩៥នៅភ្នំពេញហើយដោយសារមជ្ឃមណ្ឌលនេះទើបសាលាក្តីកូនកាត់ខ្មែរក្រហមមួយបានប្រើប្រាស់ឯកសារទំាងនោះរហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្ននេះលោកបានបង្កើតថែមទៀតនូវវិទ្យាស្ថានស្លឹករឹតបង្កើតទ្បើងក្នុងគោលបំណងជាកន្លែងទុកឯកសារ ជាសារមន្ទីរ ជាបណ្ណាល័យ សំរាប់ការស្រាវជ្រាវរៀនសូត្រ សិក្សារបស់មនុស្សទូទៅទំាងខ្មែរនិងបរទេស ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation