រថយន្តសណ្តោងរឺម៉កបុករថយន្តតូរីសពីក្រោយធ្លាក់ផ្លូវទៅបុកដើមឈើបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកភ្នំស្រួច
| ព័ត៌មានជាតិ
SHARE

គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តធុនធំសណ្តោងរឺម៉កបុកជាមួយរថយន្តតូរីសពីក្រោយធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៤.១០៥ត្រង់ចំណុចស្ពានរ៉ោងរ៉ាង ស្ថិតក្នុងភូមិទី៦ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី ១ខែសីហាឆ្នាំ២០១៨។

មន្ត្រីនគរបាលបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកISUZUពណ៌ខៀវ
ពាក់ស្លាកលេខភ្នំពេញ3B.5444សណ្តោងរ៉ឺម៉កអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរពីកើតទៅលិចក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចខាងលើបានបុករថយន្តមួយគ្រឿងម៉ាកSamyongពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A.5897បើកបរដោយឈ្មោះនូ សេថារត្ន័ ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលកំពុងបើកបរទិសដៅស្របគ្នាចំពីក្រោយបណ្តាលឲ្យធ្លាក់ផ្លូវជ្រុល
ទៅបុកគល់ឈើនៅជាប់ចិញ្ចើមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពីកើតហេតុអ្នកបើករថយន្តធុនធំបានចុះរត់គេចខ្លួនបាត់ចំណែកសពត្រូវបាននគរបាលជំនាញទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរស្រុករង់ចាំដោះស្រាយនៅពេលក្រោយ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation