សហរដ្ឋអាមេរិករៀបចំផែនការដើម្បីបំបែកក្រុមគ្រួសារដែលឆ្លងកាត់ព្រំដែនចូលទឹកដីអាមេរិកដោយខុសច្បាប់
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃច័ន្ទ អគ្គមេធាវីអាមេរិកលោក ចេហ្វ សេសសិន (Jeff Sessions) បានចេញការព្រមានមួយទៅកាន់ក្រុមជនចំណាកស្រុកដែលប៉ុនប៉ងឆ្លងចូលទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់ ដោយបាននិយាយថា ពួកគេនឹងត្រូវបានកាត់ទោសដោយក្រសួងយុត្តិធម៌។


យោងតាមមន្ត្រីក្រសួងសន្តិសុខមាតុភូមិ, ការព្រមានបែបនេះរបស់លោក សេសសិន (Sessions) បានធ្វើឡើងនៅពេលដែលមានការលេចឡើងថា រដ្ឋបាលលោក ត្រាំ នឹងបង្កើនការកាត់ទោសព្រហ្មទណ្ឌចំពោះឳពុកម្តាយដែលចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ និងយកកូនៗរបស់ពួកគេទៅដាក់នៅមន្ទីរឃុំឃាំងដែលមានការការពារ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។


គោលនយោបាយដែលមន្ត្រីបាននិយាយនោះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ និងបានរៀបចំជាផ្លូវការនូវផែនការដែលស្ថិតនៅក្រោមការពិភាក្សាអស់រយៈពេលជាង១ឆ្នាំមកហើយ។
សូមរំលឹកថា ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីលោក ត្រាំ បានឡើងកាន់តំណែងដោយសន្យាថានឹងធ្វើការប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់នោះ, ការចាប់ខ្លួននៅព្រំដែនបានធ្លាក់ចុះ។ ប៉ុន្តែវាបានកើនឡើងសាជាថ្មី និងឈានទៅដល់កម្រិតដែលត្រូវបានគេមើលឃើញនៅក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។


ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទនោះ, លោក សេសសិន (Sessions) បាននិយាយ ថា រដ្ឋាភិបាលក៏នឹងបន្តតាមប្រមាញ់ជនអន្តោប្រវេសន៍ដែលផ្តល់លុយឲ្យក្រុមអ្នករត់ពន្ធដើម្បីនាំកូនរបស់ពួកគេឆ្លងព្រំដែនចូលមកក្នុងសហរដ្ឋអាមេរិកផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation