ព័ត៌មានជាតិ

ផ្ទុះកូវីដក្នុងវត្តទៀតហើយ! រកឃើញព្រះសង្ឃគង់នៅក្នុងវត្តធម្មនិម្មិត ហៅអង្គប្រីយ ចំនួន ១២អង្គ មានវិជ្ជមានជំងឺកូវី១៩

image

តាកែវ៖ គិតត្រឹមម៉ោងប្រហែល ៩ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ស្រុកសំរោង រកឃើញព្រះសង្ឃចំនួន ១២អង្គ គង់នៅក្នុងវត្តធម្មនិម្មិតហៅអង្គប្រីយ មានវិជ្ជមានកូវីដ១៩ ខណៈការយកសំណាកនៅបន្តធ្វើ សម្រាប់ព្រះសង្ឃសរុបជិត ១០០ អង្គ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្នុងនាមជាប្រធានគណកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ស្រុកសំរោង សហការជាមួយលោកប្រធាន OD បាទី និងក្រុមគ្រូពេទ្យមណ្ឌលលំចង់ បានចុះធ្វើតេស្តសំណាកព្រះសង្ឃដែលគង់នៅក្នុងវត្តធម្មនិម្មិតហៅអង្គប្រីយ ជាលទ្ធផល គិតត្រឹមម៉ោងជាង ៩ព្រឹក គឺរកឃើញប្រមាណ ៥០% ហើយវិជ្ជមាន ព្រោះទើបតែធ្វើតេស្តសំណាកយកបាន២៥អង្គ ក៏រកឃើញមានវិជ្ជមាន ១២អង្គ។

លោកអភិបាលស្រុក បានបន្តថា យ៉ាងណាមិញ ក្រុមការងារនៅកំពុងតែបន្តយកសំណាកលើព្រះសង្ឃចំនួន ៧៤អង្គបន្ថែមទៀត ព្រោះក្នុងវត្តគឺមានព្រះសង្ឃគង់នៅសរុប ៩៩ អង្គ៕