ព័ត៌មានជាតិ

អាណិតណាស់! កុមារអាយុ២ឆ្នាំម្នាក់ ត្រូវបានជនញៀនថ្នាំ វាយប្រហារបណ្តាលឱ្យដក់ឈាមក្នុងខួរក្បាល និងកំពុងសង្គ្រោះបន្ទាន់

image

តាកែវ៖ យោងតាមប្រភពព័ត៌មានពីអង្គភាពការពារកុមារ (CPU) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងការវាយប្រហារដែលបានកើតឡើងនៅក្នុងខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខណៈជនរងគ្រោះបានធ្វើដំណើរជាមួយឪពុកម្តាយដោយម៉ូតូនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនោះមានបុរសញៀនថ្នាំ អាយុ៤៩ឆ្នាំម្នាក់ បានវាយប្រហារទៅលើពួកគេ។

ក្នុងការវាយប្រហានោះ ជនសង្ស័យបានប្រើបង្គោលដែកមួយដើម វាយទៅលើក្រុមគ្រួសាររងគ្រោះ ហើយក៏រត់គេចខ្លួនបាត់។ គ្រួសាររងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរព្យាបាល ហើយកម្លាំងសមត្ថកិច្ចក៏បានចាប់ផ្តើមស្វែងរកជនល្មើស។ ភ្លាមនោះ អង្គភាពការពារកុមារ ក៏បានទទួលដំណឹងនេះ ហើយបានចាប់ផ្តើមតាមដានសុខភាពរបស់កុមាររងគ្រោះ និងផ្តល់ជំនួយក្នុងការស្វែងរកជនល្មើស ផងដែរ។

ក្នុងប្រតិបត្តិការស្វែងរកជនល្មើសនោះ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យនៅពេលបន្ទាប់ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការសួរនាំ។ ជនសង្ស័យក៏បានសារភាពថា រូបគេបានធ្វើសកម្មភាពនេះទាំងគ្មានមូលហេតុណាមួយនោះដែរ។ ក្រោយពីការធ្វើការពិនិត្យទៅលើសង្ស័យថា ឃើញថា ជនល្មើសកំពុងស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលដែលគេបានធ្វើសកម្មភាពនោះ។

អង្គភាពការពារកុមារ បានបញ្ជាក់ថា សុខភាពរបស់កុមារអាយុ២ឆ្នាំមានសភាពកាន់តែធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ជាមួយម្តាយ។ កុមាររងគ្រោះបានទទួលការវះកាត់ដើម្បីបញ្ឈប់ការដក់ឈាមក្នុងខួរក្បាល។ ការពិនិត្យបន្ថែមបានបង្ហាញថា មានការដក់ឈាមមួយកន្លែងទៀតនៅលើខួរក្បាលរបស់កុមាររងគ្រោះ ហើយគ្រូពេទ្យបានចាក់ថ្នាំសន្លប់។ កុមាររងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ នឹងមានការវះកាត់បន្ថែម។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានផ្តន្ទាទោសពីបទហឹង្សាធ្ងន់ធ្ងរដោយចេតនា និងកំពុងឃុំខ្លួន។ ចំណែកកុមាររងគ្រោះ កំពុងធ្វើការសង្គ្រោះជីវិត៕