ព័ត៌មានជាតិ

មន្ត្រីស្ថានទូតនាំយកស្បៀអាហារផ្តល់ឲ្យពលករខ្មែរ កើតជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក 

image

ភ្នំពេញ៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកស្បៀងអាហារអង្ករ បន្លែ ត្រីសាច់ ទៅចែកជូនដល់ពលករខ្មែរចំនួន៩០គ្រួសារកំពុងធ្វើការ នៅការដ្ឋាន សំណង់ ស្ថិតនៅការដ្ឋានសំណង់ សយថាវ៉ាឌី ស្ថិតនៅសង្កាត់ចោមពន្ធ ទីក្រុងបាងកក ។ ក្នុងការដ្ឋានសំណង់ នេះដែរ មានពលករខ្មែរមួយចំនួន ឆ្លងជំងឺកូវីដ១៩ និងមួយចំនួនទៀតត្រូវបានណែនាំ ឱ្យធ្វើចត្តាឡីស័ក ដាច់ដោយឡែក ។បច្ចុប្បន្ននេះការដ្ឋានសំណង់ដែលមានពលករខ្មែរកើតជំងឺកូវីដ១៩ត្រូវបានរាជរ ដ្ឋាភិបាលថៃបិទខ្ទប់។

  យោងតាមប្រសាសន៍ថាមន្ត្រី ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកប្រទេសថៃនៅថ្ងៃនេះ។

 មន្ត្រីស្ថានទូតកម្ពុជាបានបញ្ជាក់ថា៖អំណោយជាស្បៀងអាហារសម្រាប់ប្រគល់ឲ្យពលករខ្មែរ ត្រូវបាន ប្រគល់តាមរយៈ តំណាងក្រុមហ៊ុនសំណង់និងអាជ្ញាធរ មន្ត្រីប៉ូលីស និងមន្ត្រីក្រសួង ការងារថៃ មកទទួលបន្តយកទៅ ចែកដល់ពលករខ្មែរចំនួន៩០ គ្រួសារ ដែលគ្រួសារខ្លះឆ្លងជំងឺកូវីដ និងគ្រួសារខ្លះទៀត បានដាក់ឱ្យធ្វើចត្តាឡីស័ក តាមការណែនាំរបស់ ក្រសួងសុខាភិបាលថៃ។

នៅថ្ងៃ២២ខែកក្កដាឆ្នាំ២០២១នេះដែរ មន្ត្រីស្ថាន ទូតកម្ពុជា បានបន្តនាំយកស្បៀងអាហារ ទៅចែកជូនដល់ពលករខ្មែរដែលកំពុងធ្វើការ នៅស្រុកប៉ាទ្រីខេត្តសមុទ្រប្រាកាន មានពលករខ្មែរ៤០គ្រួសារ កំពុងប្រឈមការខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃដោយ សារតែជំងឺកូវីដ១៩ខណៈដែលប្រទេសថៃ កំពុងឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺដ៏កាចសា ហាវនេះ។

 មន្ត្រីស្ថានទូតក៏ដូចជាស្ថានឯកអគ្គកុង ស៊ុល កម្ពុជាប្រចាំនៅប្រទេសថៃបានខិតខំបំពេញការ ងារ យកចិត្តទុកដាក់អំពីទុក្ខលំបាក ពលករខ្មែរ ទាំងពលករស្របច្បាប់និងពលករចំណាកស្រុកខុសច្បាប់ ស្វែងរកការងារធ្វើនៅប្រទេសថៃ ដូច ជាការសម្របសម្រួល និងក្រសួងការងារថៃក្នុងការផ្តល់ភាពស្រប ច្បាប់ដល់ពលករខ្មែរ ដែលចូលទៅ ធ្វើការនៅប្រទេសថៃខុសច្បាប់នឹងផ្ដល់ ឯក សារគតិយុត្ត ជាច្រើនសម្រាប់ពលករខ្មែរធ្វើការនិងនិស្សិតកំពុងបន្តការសិក្សាក៏ដូចជាពាណិជ្ជករខ្មែរ នៅប្រទេសថៃ ៕

ដោយ៖ វងសុភ័ក្ត្រ