៥-៦ កញ្ញា ២០១៨ ជាថ្ងៃប្រវត្តិសាស្ត្រនៃការចាប់ផ្តើមរដ្ឋសភានិតិកាលទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៦
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ខែកញ្ញាស្អែកនេះ ជាសម័យប្រជុំដំបូងនិងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ នៅរដ្ឋសភា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

តាមប្រសាសន៏ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀបសមាជិកសភាជាប់ឆ្នោតមណ្ឌលព្រៃវែង បានបញ្ជាក់ថា បន្ទាប់ ពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់យាងនិវត្តទៅវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដឹកនាសម័យប្រជុំរដ្ឋសភាលើកទី១ ដោយមានវត្តមានសមាជិកសភាជាប់ឆ្នោតទាំង១២៥រូប ដែលមានរបៀបវារៈសំខាន់ចំនួន ២គឺ នោះគឺការប្រកាសអំពីសុពលភាពសមាជិកសភាជាប់ឆ្នោតទាំង១២៥រូបនិងការអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នីតិកាលទី៦។
ហើយនៅម៉ោង៤រសៀលស្អែកនេះ ព្រះរាជពិធីសច្ចាប្រណិធាន សមាជិក សមាជិកានៃរដ្ឋសភា នីតិកាលទី៦ ទាំង១២៥រូប នឹងប្រារព្ធធ្វើក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។

ដោយឡែកសម្រាប់ថ្ងៃទី៦ កញ្ញា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ឱ្យដឹងថា នៅពេលព្រឹកថ្ងៃទី៦ខែកញ្ញា សម្តេចអគ្គមហា ពញាចក្រីហេង សំរិន ព្រឹទ្ធសមា ជិករដ្ឋសភា បន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១ដែលមានរបៀប វារៈ ដូចតទៅ៖

-បោះឆ្នោតជ្រើសរើសប្រធាន- អនុប្រធានទី១&ទី២រដ្ឋសភានិងបោះឆ្នោតជ្រើស រើសប្រធាន & អនុប្រធាន គណកម្មការជំនាញទាំង១០នៃរដ្ឋសភា។
-បោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះ រាជរដ្ឋាភិបាលនីតិកាលទី៦ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងសមាសភាពសមាជិករាជរដ្ឋាភិ បាលរួមមាន៖ ឧបនាយករដ្ឋ មន្ត្រី, ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបោះឆ្នោតអនុម័តដោយលើកដៃ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នឹងអានកម្មវិធីនយោបាយរាជរដ្ឋាភិបាលជូនអង្គសភា។
សម្រាប់របៀបវារៈបន្ទាប់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នីតិកាលទី៦និងអនុប្រធានទី១&ទី២ អញ្ជើញទៅកាន់អាសនៈរបស់ខ្លួន។

សូមជំរាបថា បន្ទាប់ពីទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា សមាជិកគណរដ្ឋថ្មី នៃរាជរដ្ឋាភិបាលនីតិកាលទី៦ នឹងស្បថចូលកាន់តំណែងជាផ្លូវការនៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅព្រឹកថ្ងៃសុក្រទី៧ ខែ កញ្ញា ឆ្នាំ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation