មេដឹកនាំក្រុមឧទ្ទាមហ៊ូទីទាមទារអោយមានការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយកងកម្លាំង ចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែន
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមេដឹកនាំក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែនទាមទារអោយមានការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងក្រុមកងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់តុលាការព្រហ្មទណ្ឌអន្ដរជាតិសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម បន្ទាប់ពីការវាយប្រហារ តាមអាកាសដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់កាលពីខែមុន។

ការបាញ់ប្រហារពីលើអាកាសពីសំណាក់ ដោយកងកម្លាំង ចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែនបានបាញ់ចំ
ឡានក្រុងដឹកកូនក្មេងនៅក្នុងផ្សារដ៏មមាញឹកមួយនៅក្រុងដាហាយ៉ានដែលស្ថិតនៅភាគខាងជើងនៃសាដា កាលពីថ្ងៃទី 9 ខែសីហា ដែលធ្វើឱ្យមនុស្ស 51 នាក់ស្លាប់ ក្នុងនោះមានកុមារ 40 នាក់ស្លាប់ និង ៧៩ នាក់ទៀតក្នុងនោះមានកុមារ ៥៦ នាក់ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទលោក Abdelrahman al-Mukhtar មេដឹកនាំក្រុមឧទ្ទាមហ៊ូទីបាននិយាយថា ក្រុមចម្រុះនេះបានដើរតួជា "ចៅក្រមនិ ងជនល្មើស ដែលកាត់ក្តីឱ្យខ្លួនឯងមិនមានកំហុស។

ក្រុមកងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន បានទទួលស្គាល់ជាអន្តរជាតិ ដោយបានសម្តែងការសោកស្តាយ កាលពីថ្ងៃសៅរ៍ ហើយបានសន្យាថានឹងទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation