ជំនន់ទន្លេមេគង្គខេត្តកំពង់ចាមដែលបន្តអូសបន្លាយយូរ បង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅនិងដំណាំនានារាប់ពាន់ហិកតា
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនាឆ្នាំ២០១៨នេះ បានបន្តកើនឡើងខ្ពស់ ដែលបង្ករឱ្យមានទឹកជំនន់អូសបន្លាយ រយៈពេលយូរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមួយនេះប្រមាណជិត៤ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់ក្នុងនោះ មានជាង ១៤៤១គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។


យោងតាមរបាយករណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជំនន់ទន្លេមេគង្គបានបំផ្លាញដំណាំស្រូវ ពោត និងដំណាំរួមសរុបប្រមាណជាង៣ពាន់ហិកតា និងបានធ្វើឲ្យមុស្សចាស់ និងកុមារ១៩នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក។


បើតាមប្រជាពរដ្ឋបានលើកឡើងថា ទឹកទន្លេមេគង្គឆ្នាំ២០១៨នេះបានកើនឡើងខ្ពស់និងអូសបន្លាយពេលយូរជាងបណ្តាឆ្នាំមុនៗ ក្រៅពីការជួបការលំបាកក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត គឺទឹកទន្លេបានធ្វើឲ្យដំណាំរបស់ពួកគាត់បានចាប់ផ្តើមផុយ រលួយខ្លះៗ ជាងនេះទៅទៀតសូម្បីតែស្មៅ ចំបើងសម្រាប់សត្វគោក៏មានការខ្វះខាត ដោយត្រូវបង្ខំចិត្តទៅរកស្មៅនៅតំបន់ឆ្ងាយៗ និងមានពេលខ្លះត្រូវចំណាយពេល និងថវិការដើម្បីទិញស្មៅទុកឲ្យគោស៊ី។


សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះបានស្រកវិញខ្លះ ដោយកំពស់ទឹកនៅ ថ្ងៃនេះ គឺ១៥,៣២ម៉ែត្រ ដែលកំពស់ទឹកនេះនៅតែខ្ពស់ជាងកម្រិតកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រនៅឡើយ។ស្របគ្នា នឹងស្ថានភាពទឹកទន្លេនៅតែខ្ពស់និងទឹកជំនន់នៅតែបន្តអូសបន្លាយបែបនេះ រដ្ឋបាលខេត្តកំពង់ចាម នៅតែបន្តអំពាវនាវឲ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ផ្សេងៗដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងត្រូវប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសនានា៕(អត្ថបទ៖ ហ៊ាង ថាច )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation