ព័ត៌មានជាតិ

ក្នុងខែសីហា រថយន្តដឹកលើសទម្ងន់ ២៤៣គ្រឿងត្រូវបានឃាត់និងពិន័យជាង ៥០០លានរៀល

image

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៤៣គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៥១,៦៥០,០០០ រៀល។

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ទៀតថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ០៥ គ្រឿង គឺពី ២១៧ គ្រឿង ក្នុងខែកក្កដា មក ២៤៣ គ្រឿង ក្នុងខែសីហា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤១តោន៕