សមាជិកសភានីតិកាលទី៦ទាំង១២៥ រូបធ្វើពិធីសច្ចាប្រណិធាននៅព្រះបរម រាជវាំងនាម៉ោង៤រសៀល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅរសៀលថ្ងៃទី៥ខែកញ្ញានេះសមាជិក សភាទាំង១២៥រូបនៃរដ្ឋសភានីតិកាល ទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ មុននឹងចូលកាន់តំណែងសមាជិកសភា នីតិកាលទី៦។


សូមជម្រាបថា របៀបវារៈបន្តនៅថ្ងៃទី៦ ខែកញ្ញា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភានឹងបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១នៃរដ្ឋសភានីតិកាលទី៦ ក្រោម
របៀបវារៈដូចតទៅ៖
-បោះឆ្នោតជ្រើសរើសប្រធាន- អនុប្រធានទី១&ទី២រដ្ឋសភានិងបោះឆ្នោតជ្រើស រើសប្រធាន & អនុប្រធានគណកម្មការជំនាញទាំង១០នៃរដ្ឋសភា។

-បោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះ រាជរដ្ឋាភិបាលនីតិកាលទី៦ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងសមាសភាពសមាជិករាជរដ្ឋា ភិបាលរួមមាន៖ ឧបនាយករដ្ឋមន្ត្រី,ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបោះឆ្នោតអនុម័តដោយលើកដៃ។

សូមជំរាបថា នាព្រឹកមិញនេះ ព្រឹទ្ធសមាជិករដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានវ័យចំណាស់ជាងគេបានចុះ ហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា។

តំណាងរាស្ត្រទាំង១២៥រូបនៃបេក្ខជនជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ដែលក្នុងចំនោមអ្នក១២៥រូបនេះ មានសមាជិក រដ្ឋសភា ដែល មានវ័យលើសពី ៨០ឆ្នាំតែ ២នាក់ប៉ុណ្ណោះ គឺសម្តេចចក្រីហេង សំរិន អាយុ ៨៤ឆ្នាំនិងសម្តេចគង់ សំអុល ដែលមានវ័យ ៨២ឆ្នាំ។
សម្រាប់សមាជិកសភាដែលមានវ័យលើសពី៧០ឆ្នាំឡើងមានចំនួន ២៤នាក់
សម្រាប់សមាជិកសភាដែលមានវ័យលើសពី៦០ឆ្នាំឡើងមានចំនួន ៧៣នាក់
នឹងមានសម្រាប់សមាជិកសភាដែលមានវ័យក្មេងជាងគេ ដែលមានអាយុក្រោម ៤០ឆ្នាំ មានចំនួន ៨នាក់ ក្នុងនោះ មានឯកឧត្តម ឃឹង នុភាព ,ឯកឧត្តម សាយ សំអាល់, ឯកឧត្តម ម៉ាត់ សេត, ឯកឧត្តម ស សុខា, ឯកឧត្តម នង វាសនា, ឯកឧត្តម ហ៊ុន ម៉ានី , ឯកឧត្តម សុខ សូកាន និង ឯកឧត្តម យឹម លាត ដែលជាសមាជិកសភាក្មេងជាងគេ ក្នុងវ័យទើបតែ ៣២ឆ្នាំ តំណាងរាស្ត្រខេត្ត កំពង់ធំ។
សូមបញ្ជាក់ដែរថា តំណាងរាស្ត្រ ១២៥រូប មានតំណាងរាស្ត្រជាស្ត្រី ចំនួន ១៦នាក់ ដែលស្មើនឹង១២,៨ ភាគរយ៕(អត្ថបទ៖ វងសុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation