ព្យុះទីហ្វុងនៅជប៉ុនសម្លាប់មនុស្ស១០នាក់ ខណៈអ្នកដំណើរដែលជាប់ក្នុងព្រលានយន្តហោះមួយត្រូវបានបញ្ជូនចេញ បន្ទាប់ពីមានទឹកជំនន់
| ព័ត៌មានអន្តរជាតិ
SHARE


ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសអោយដឹងនៅថ្ងៃពុធ ទី៥ កញ្ញានេះថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលឈ្មោះថា Jebi បានសម្លាប់ប្រជាពលរដ្ឋជប៉ុនចំនួន១០នាក់ហើយនាភាគខាងលិចនៃប្រទេស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយ បានប្រើកាណូតដើម្បីដឹក បញ្ជូនអ្នកដំណើរដែលជាប់គាំងរហូតដល់៣ពាន់នាក់ចេញពីអាកាសយានដ្ឋាន ដែលរងការ លិចលង់ដោយទឹកជំនន់។


ព្យុះទីហ្វុង Jebi ឬ ដែលមានន័យក្នុងភាសាកូរ៉េថា«សត្វរំពេរ» បានបោកបក់ឆ្លងកាត់លើភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃ អង្គារម្សិលមិញ ដែលព្យុះនេះ ជាព្យុះមួយមានឥទ្ធិពលខ្លាំងក្លាបំផុត ដែលបានវាយប្រហារប្រទេសជប៉ុនក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយនេះ ដោយបង្ករអោយមានភ្លៀងធ្លាក់ខ្លាំង, ការបាក់ដី, ទឹកជំនន់ ដែលសម្លាប់ជីវតមនុស្ស បង្ករការខូតខាតផ្ទះសម្បែង ,ហេដ្ឋារចនាសម្ពន្ធ័នានា និងសេវាកម្មជាច្រើនត្រូវបានផ្អាកដំណើការ។


ភ្ញៀវទេសចររាប់ពាន់នាក់បានស្នាក់នៅពេញមួយយប់នៅអាកាសយានដ្ឋានអន្តរជាតិKansai ដែលជាកន្លែងមមាញឹកបំផុតទីបី និងជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនជប៉ុនដើម្បីនាំចេញឧបករណ៍អេឡិចត្រូនិក។ រូបភាពទូរទស្សន៍បានបង្ហាញពី សកម្មភាពរបស់បុគ្គលិកអាកាសយានដ្ឋានចែកជូនភេសជ្ជៈទៅឱ្យអ្នកដំណើរដែលបោះជំរុំនៅក្បែរច្រកចេញដំណើរ។


កាលពីព្រឹកមិញនេះ មន្ត្រីអាកាសយានដ្ឋានបានចាប់ផ្ដើមបញ្ជូនជួយសង្គ្រោះអ្នកដំណើរដែលជាប់គាំងទៅកាន់តំបន់ ជិតៗ នឹងអាកាសយានដ្ឋាន Kobe ដោយប្រើកាណូតល្បឿនលឿន និងរថយន្តក្រុង។ គេនៅមិនទាន់ដឹងច្បាស់ថា នៅពេលណាដែល អាកាសយានដ្ឋានអាចនឹងបើកឱ្យដំណើការឡើងវិញនោះ ខណៈដែលផ្លូវជាច្រើនខ្សែរ រួមនឹងបណ្តាញដឹកជញ្ជូនតាមរថភ្លើង មួយចំនួននៅតាមតំបន់ដែលរងផលប៉ះពាល់នៅតែត្រូវបានបិទនៅឡើយនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation