នៅល្ងាចនេះ រាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ មុននឹងគណៈរដ្ឋមន្ត្រីថ្មី បើកកិច្ចប្រជុំជាផ្លូវការ លើកដំបូងនាព្រឹកស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភាបានដឹកនាំប្រជុំ រដ្ឋសភា ដំបូងនិងមានសមាជិកសភាទាំង ១២៥រូបនៃរដ្ឋសភានីតិកាលទី៦ ក្នុងនោះបន្ទាប់ពី បោះឆ្នោតជាកញ្ចប់ ជ្រើសរើស ប្រធាន,អនុប្រធានទី១ អនុប្រធានទី២ ,ប្រធាននិងអនុប្រធានគណកម្មការជំនាញទាំង១០នៃរដ្ឋសភារួចមក
សមជិកសភាទាំង១២៥រូប បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលត្រូវបានបោះ ឆ្នោតជា កញ្ចប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសមាសភាពសមាជិករាជរដ្ឋាភិបាលរួមមាន៖

ឧបនាយករដ្ឋមន្ត្រី១០រូប,ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីនៃទីស្តីការគណរដ្ឋមន្ត្រី ,ក្រសួងនិងរដ្ឋលេខាធិការដ្ឋានសរុបចំនួន ២៩។
សមាសភាពនៃរាជរដ្ឋាភិបាលអាណត្តិ៦នេះ ចំនួនឧបនាយករដ្ឋមន្ត្រីកើនឡើង១រូប ,ទេសរដ្ឋមន្ត្រីកើនឡើង២រូប បើធៀបនឹង អាណត្តិទី៥ ខណៈដែល រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងទាំង២៦ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៏ស៊ីវិល គឺនៅដដែលទាំងអស់។

សមាសភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៦នេះ គេសង្កេតឃើញថា រដ្ឋមន្ត្រីចំនួន៣រូប ទទួលបានងារជា ឧបនាយករដ្ឋមន្ត្រី បន្ថែមពីលើក្រសួងដែលខ្លួនគ្រប់គ្រង ដែលរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ,ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុនីរ័ត្ន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។

ខាងក្រោមនេះ ជាសមាភាពរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា៖



សូមជំរាបថា នាល្ងាចថ្ងៃទី ៦ ខែកញ្ញានេះ រាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការក្នុងព្រះបរមរាជវាំង ហើយ នៅព្រឹកថ្ងៃសុក្រទី៧ ខែ កញ្ញាស្អែក សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៦ នឹងដឹកនាំកិច្ចប្រជុំជាផ្លូវការលើកដំបូងរបស់គណៈរដ្ឋមន្ត្រីថ្មី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation