មនុស្សយ៉ាងហោច២០នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត ២ដងក្នុងរដ្ឋធានី នៃប្រទេសអាហ្វហ្គានីស្ថាន
| ព័ត៌មានអន្តរជាតិ
SHARE

អាហ្វហ្គានីស្ថាន៖ ហេតុការណ៏បំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២ដងជាប់ៗគ្នា នៅក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច ២០ នាក់និង ៧០នាក់ទៀតរបួសកាលពីថ្ងៃពុធ។

បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកអត្តឃាតទី១ បានសម្លាប់មនុស្ស ៤ នាក់នៅក្នុងក្លឹបចំបាប់មួយ អ្នកបំផ្ទុះគ្រាប់បែកទីពីរបានធ្វើឡើង នៅក្នុងរថយន្តមួយគ្រឿងទៀតក្នុងគោលដៅវាយប្រហារទៅលើក្រុមជួយសង្គ្រោះដែលបានមកសង្គ្រោះអ្នករបួសក្នុងហេតុការណ៍បំផ្ទះទីមួយ។

ការវាយប្រហារនេះបានកើតឡើងនៅទីប្រជុំជនរបស់ពលរដ្ឋមូស្លីមដ៏ច្រើនលើសលប់នៃសាសនាអ៊ីស្លាម។
មិនទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវលើហេតុការណ៏វាយប្រហារនេះនៅឡើយទេ ប៉ុន្តែ គេបានដាក់ការសង្ស័យទៅលើរដ្ឋអ៊ីស្លាម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation