សហរដ្ឋអាមេរិកព្រមានប្រទេសនីការ៉ាហ្គាថាកំពុងដើរតាមផ្លូវប្រទេសស៊ីរី និង វ៉េណេស៊ុយអេឡា
| ព័ត៌មានអន្តរជាតិ
SHARE

អ.ស.ប ៖ សហរដ្ឋអាមេរិកបានព្រមាននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា ប្រទេសនីការ៉ាហ្គ័រ កំពុងតែដើរលើផ្លូវដែលអាចបង្កើតឱ្យមានជម្លោះដូចជាប្រទេសស៊ីរី និងវិបត្តិនៅវ៉េណេស៊ុយអេឡា ប៉ុន្តែ ប្រទេសរុស្ស៊ី ប្រទេសចិន និងបូលីវីវិញ បាននិយាយថា បញ្ហានៅប្រទេសនីការ៉ាហ្គ័រ មិនទាន់ក្លាយជាបញ្ហាអន្តរជាតិឡើយ ហើយអង្គការសហប្រជាជាតិក៏មិនគួខ្វល់ខ្វាយដែរ។

កិច្ចពិភាក្សាយ៉ាងតឹងតែង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយ ដែលត្រូវបានកោះហៅដោយឯកអគ្គរដ្ឋទូត អាមេរិចលោកស្រី Nikki Haley ដែលជាប្រធានក្រុមប្រឹក្សានាពេលបច្ចុប្បន្ននេះ។
ការប្រជុំនេះធ្វើឡើងដើម្បីដោះស្រាយនូវអ្វី ដែលអង្គការសហប្រជាជាតិនិយាយថា ប្រទេសនីការ៉ាហ្គ័រកំពុងតែមានវិបត្តិ ដោយសារតែមានការបង្ក្រាបដោយហិង្សាពីសំណាក់រដ្ឋាភិបាល ទៅលើក្រុមអ្នកតវ៉ា ដែលជានិស្សិតនិងក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ដោយសម្លាប់មនុស្សជាង៣០០នាក់ ចាប់តាំងពីពាក់កណ្តាលខែមេសាមកនោះ។

លោកស្រី Nikki Haley បាននិយាយថា នៅតែមានឱកាសសម្រាប់រដ្ឋាភិបាលដើម្បីឆ្លើយតបចំពោះការទាមទាររបស់ ប្រជាពលរដ្ឋនីការ៉ាហ្គីន សម្រាប់សេរីភាពនិងបញ្ចប់របបផ្តាច់ការ។
មេដឹកនាំគណបក្សប្រឆាំងនៅប្រទេសនីការ៉ាហ្គ័រ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កើត "យន្តការត្រួតពិនិត្យ" ដើម្បីដោះស្រាយការបញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសមួយនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសនីការ៉ាហ្គ័រ ក៏ដូចជាសម្ព័ន្ធមិត្តនៃរដ្ឋអាមេរិកកណ្តាលមួយនេះ ដូចជា រុស្ស៊ី ចិននិងប៊ូលូវី បាននិយាយថា បញ្ហានេះមិនទាន់ឈានដល់កម្រិតដែលក្រុមប្រឹក្សាសន្តិសុខត្រូវគិតគូនៅឡើយទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation