ឯកឧត្តមផៃ ស៊ីផាន បង្ហើបពីមូលហេតុដែលខ្លួនទទួលបានតំណែងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី ០៦ ខែកញ្ញានេះ សមាសភាពនៃសមាជិករាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ត្រូវបានបង្ហាញជាផ្លូវការ ក្នុងនោះដែរ សមាសភាពនៃរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន១៩នាក់ ក៏ត្រូវបានបង្ហាញជាសាធារណៈ។


រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទាំង១៩រូបនេះរួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា,ឯកឧត្តម ម៉ម សារិន, ឯកឧត្តម ស្រ៊ី ថាមរុង្គ, ឯកឧត្តម ឈៀង យ៉ាណារ៉ា ,ឯកឧត្តម យូ ស៊ុនឡុង,ឯកឧត្តម សោម សឿន,ឯកឧត្តម សុន គន្ធរ,ឯកឧត្តម ហ្សាការីយ៉ា អាដាម ,ឯកឧត្តម កៅ គឹមហ៊ួន ,ឯកឧត្តម អ៊ុច គឹមអន ,ឯកឧត្តម កែវ រ៉េមី ,ឯកឧត្តម ,ឯកឧត្តម ស្វាយ ស៊ីថា ,ឯកឧត្តម លោក ផៃ ស៊ីផាន ,ឯកឧត្តម កែវ រតនៈ ,ឯកឧត្តម ហ៊ុន ស៊ីថា ,ឯកឧត្តម ឈឹម ផលវរុណ,ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ,ឯកឧត្តម ហារី សំអាត និង,ឯកឧត្តម កែវ បាភ្នំ។


បន្ទាប់ពីទទួលបានការតែងតាំងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនេះ ឯកឧត្តមផៃ ស៊ីផាន បានបង្ហើបជាសាធារណៈថា ដោយសារតែ ទំនុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបខ្លួនទទួលបាននូវមហាកិត្តិយសបែបនេះ។


ឯកឧត្តមផៃ ស៊ីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានសរសេររៀបរាប់លើគណនីហ្វេសបុកផ្ទាល់ខ្លួននៅល្ងាចថ្ងៃទី៦ ខែកញ្ញានេះ ដែលមានខ្លឺមសារដើមយ៉ាងដូច្នេះថា៖
« ខ្លួនខ្ញុំបាទផ្ទាល់ ក៏ដូចជាក្រុមគ្រួសារទាំងមូល រួមជាមួយសហការីរួមការងារទាំងអស់ សូមសម្តែងនូវគារវកិច្ច និងអំណរគុណដ៏ ជ្រាលជ្រៅបំផុត សូមគោរពជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានផ្តល់នូវមហាកិត្តិយស និងទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចអនុញ្ញាតបន្តការងាររបស់ខ្ញុំ ចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងកិច្ចការ របស់រាជរដ្ឋាភិបាល។


ជាមួយនេះផងដែរ ខ្ញុំបាទសូមសម្តែងនូវការគោរព និងមេត្រីភាពជូនចំពោះប្រជាពលរដ្ឋ មិត្តភត្តិទាំងអស់ជាពិសេសសហគាវឹក នៅក្នុងវិស័យព័ត៌មាន ដែលជាការខិតខំប្រឹងប្រែងរួម ក្នុងកិច្ចផ្តល់ព័ត៌មានវិជ្ជមាន និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមការពារ និងកសាងប្រជាជាតិក៏ដូចជាការចូលរួមចំណែករវាងរាស្រ្ត និងរដ្ឋ ក្នុងរយៈកន្ងងមក។»
ជាមួយគ្នានេះរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីរូបនេះ បានប្តេជ្ញាថា នៅក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលសម្តេចតេជោ ឯកឧត្តម និងសសហការី នឹងប្តេជ្ញាធ្វើពលីកម្មក្នុងការបំពេញភារកិច្ចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ ឱកាសបន្ថែមថ្មីនេះ។


ក្នុងខ្លឹមសារដែលបង្ហោះលើហ្វេសបុក ក្នុងផ្នែកចុងក្រោយ ឯកឧត្តមផៃ ស៊ីផាន បានវាយតម្លៃខ្ពស់ ចំពោះរាល់ បណ្ដាញ សារព័ត៌មាន ដែលលោកខិតខំប្រឹងប្រែងការពារនូវវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដោយឈរនៅក្នុងមូលដ្ឋានគ្រឹះ “មិនខ្លាចនឹងសួរ មិនឃោសនាអ្វីក្រៅពីការពិត និងភាពវិជ្ជមានក្នុងកិច្ចចូលរួមរក្សាសន្តិភាព សេ្ថរភាព និងការអភិវឌ្ឍ» តាមរយៈ ខ្លឹមសារនៃអត្តបទផ្សព្វផ្សាយ របស់ខ្លួន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation