ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ បានចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា នៅសង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី៣០កក្កដា, អ្នកពាក់ព័ន្ធសូមតាមដានសុខភាព

image

  អត្ថបទ ៖ សន ពិសិដ្ឋ 

  ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា  (Sanatra Microfinance Institute) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២១ ចាប់ពីម៉ោង០៨៖៥០ ដល់០៩៖១០។ នេះបើតាមការបញ្ជាក់ពីអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៤  ខែសីហា ឆ្នាំ២០២១នេះ។

   ជាមួយគ្នានោះ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើនេះ, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

  អនុគណៈកម្មការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។

  គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ សរុប៧៩,៦៣៦ករណី ក្នុងនោះ៧២,៨០៣ករណី បានជាសះស្បើយ និង១,៤៨៨ករណីបានស្លាប់៕