ព័ត៌មានជាតិ

ដៃគូអាស៊ានបូកបី ជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ស្តារសេដ្ឋកិច្ចឡើងវិញ

image

ភ្នំពេញ៖កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី (APT) លើកទី ២២បានធ្វើឡើងកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២១។

កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពប្រកបដោយអត្ថន័យ ក្នុងការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨- ២០២២) និងទន្ទឹងដល់ការអភិវឌ្ឍផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី  សម្រាប់ឆ្នាំ ២០២៣-២០២៧
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរ ទេសនៅថ្ងៃទី៤ខែសីហានេះ ។

កិច្ចប្រជុំបានទទួលស្គាល់នូវតួនាទីនាំមុខនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩និងបានទទួលស្គាល់អំពីជំនួយរបស់ប្រទេសបូកបី ជូនដល់ប្រទេសជាសមាជិកអាស៊ាន  ក៏ដូចជាការរួមចំណែករបស់ប្រទេសបូកបី ជួយដល់គំនិតផ្តួច ផ្តើមនានារបស់អាស៊ានក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។  

កិច្ចប្រជុំរំពឹងដល់ការផ្តល់សច្ចាប័ន និងចូលជា ធរមានឱ្យបានឆាប់នូវកិច្ចព្រមព្រៀងស្តីពីភាពជា ដៃគូនៃសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចជាក់ ស្តែងពីកិច្ចព្រមព្រៀងនេះ សម្រាប់តំបន់ទាំង មូល។

ក្នុងឱកាសនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៤ រួម មាន៖សន្តិសុខសុខភាពសាធារណៈ ការកសាង សមត្ថភាពរបស់វិស័យសហគ្រាសមីក្រូ ធុនតូច និងមធ្យម ផលិតផលកសិកម្មដែលធន់នឹងការ ប្រែប្រួលអាកាសធាតុ និងថាមពលប្រកប ដោយចីរភាព នៅក្នុងការអភិវឌ្ឍផែនការការងារកិច្ចសហ ប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣ប-២០២៧៕
ដោយ វង សុភ័ក្ត្រ