ព័ត៌មានអន្តរជាតិ

ចិនផ្ដោតគោលដៅចាក់វ៉ាក់សាំងឲ្យសិស្សសាលាដេីម្បីគ្រប់គ្រងការកេីនឡេីងករណីឆ្លងវីរុសកូវីដ-១៩

image

សាច់រឿង៖អាជ្ញាធរចិនបានចាប់ផ្ដេីមផ្តោតគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យសិស្ស​សាលា ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន​ ខណៈដែលករណីឆ្លងវីរុសកូវីដ-១៩​ នៅក្នុងប្រទេសបានកេីនឡេីងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ 

រដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងស្រុកចំនួន ៧១នាក់​នៅថ្ងៃពុធនេះ​ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីខែមករាមក។

ការផ្ទុះឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩​ នាពេលថ្មីៗនេះបានឆ្លងរីករាលដាលដល់ខេត្ត​ និងក្រុងយ៉ាងតិចចំនួន ១៦។ 

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩​ នៅក្នុងប្រទេសចិនឥឡូវនេះត្រូវបានពង្រីកទៅដល់អនីតិជនដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី​ ដែលតា​ (Delta)។ 

ក្រសួងអប់រំចិនបានស្នើឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តកម្មវិធីដែលផ្តោតគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យសិស្សសាលា។

ខេត្តមួយចំនួនបាននឹងកំពុងចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យសិស្សសាលា​រួចទៅហេីយ ប៉ុន្តែសម្ពាធនៅតែបន្តដេីម្បីសម្រេចឲ្យបាននូវគោលដៅរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងឲ្យបានពី ៨០ ទៅ ៨៥%​នៃចំនួនពលរដ្ឋសរុបនៅចុងឆ្នាំនេះ។

រហូតមកដល់ពេលនេះ​ គេនៅមិនទាន់ដឹងច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងប្រទេសចិនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩​ ពេញលេញ​ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរបាននិយាយថា​ វ៉ាក់សាំងជាង ១ពាន់៦រយដូសត្រូវបានចាក់នៅទូទាំងប្រទេស៕