ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពជូនពរនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានផ្ញើរសារគោរពជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។


សារជូនពររបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពផ្ញើរជូន ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ មានខ្លឹមសារដើមទាំងស្រុង យ៉ាងដូច្នេះថា៖
លិខិតជូនពរនិងអបអរសាទរនេះមានខ្លឹមសារដើមដូចតទៅ៖
« ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ
មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ ក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ ដែលដឹកនាំរបស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃមហាផ្ទៃ ដែល អនុវត្តគោលនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តការអភិវឌ្ឍប្រកបដោយភាពសម្បូសប្បាយដ៏រុងរឿងជារៀងរហូត
សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ »
សូមគោរពជូនពរពីខ្ញុំបាទ ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation