ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពជូនពរ ឯកឧត្តមហ៊ុន ម៉ានី ដែលទទួលបានតំណែងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានផ្ញើរសារគោរពជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តមហ៊ុន ម៉ានី ក្នុងឱកាសដែលឯកឧត្តម ទទួលបានតំណែងជា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ ទទួលបន្ទុកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

សារជូនពររបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពផ្ញើរជូន ឯកឧត្តមហ៊ុន ម៉ានី មានខ្លឹមសារដើមទាំងស្រុង យ៉ាងដូច្នេះថា៖



« សូមឯកឧត្តមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរនិង ទទួលបានជោគជ័យថ្មីៗ ថែមទៀត ក្នុងបុព្វហេតុលើកតម្កើងមោទនភាពជាតិ មាតុភូមិ និងប្រជាជនកម្ពុជាជាទីស្នេហានៃយើង។

សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ ជួបតែសុភមង្គលវិបុលខុគ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ »

សូមគោរពជូនពរពីខ្ញុំបាទ ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation