ព្រៃកោងកាងក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រចេតិយឃុនឆាងកាន់តែហិនហោច ខណៈផ្លូវចូលក៏ខូចខ្លាំងទៅៗ
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មានការហួសចិត្ត ចំពោះអាជ្ញាធរពាក់ព័ន្ធមិនជួយពិនិត្យមើលផ្លូវចូលនិងភាពមិនប្រក្រតីមួយចំនួនក្នុងរមណីដ្ឋានចេតិយឃុនឆាងដែលជារមណីយ៍ដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយកន្លែងសម្រាប់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍តាមបណ្តាខេត្តផ្សេងៗដែលចូលមកលេងកំសាន្ត លំហែរកាយ និងមានជំនឿលើការបួងសួងសុំសេចក្តីសុខ ដោយពួកគាត់បានលើកឡើងថា ក្នុងកំឡុងដើមខែកញ្ញា ២០១៨នេះ ពួកគាត់ជួបផលលំបាកក្នុងការធ្វើដំណើរចូលទៅលេងក្នុងរមណីដ្ឋានចេតិយឃុនឆាងនោះតែម្តង។

ការរិះគន់ពីប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មួយចំនួនដែលបានចូលទៅលេងកំសាន្តនៅទីនោះ ក្រោមហេតុផលមួយឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរមិនព្រមចាក់ដីធ្វើផ្លូវអោយស្អាត បែរជាទៅបណ្តោយអោយគេយកឡានដឹកដីចាក់លុបនិងឈូសឆាយព្រៃកោងកាងទៅវិញក្រោយពេលដែលពួកគាត់បានចូលទៅដល់ហើយជួបហេតុការណ៍យ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋជាអ្នកលក់ដូរជាប្រចាំនៅទីនោះបាននិយាយថា ពួកគាត់តែងតែសង្កេតឃើញភ្ញៀវមកមិនទាន់ដល់ផងត្រលប់ក្រោយវិញអស់ដោយខ្លាចជាប់ផុងសឹងតែរាល់ថ្ងៃ។

ជុំវិញផលលំបាកទាំងប៉ុន្មានដែលពួកគាត់បានជួបក្នុងពេលនេះ គឺគ្មានអ្វីថ្លែងទៀតទេ មានតែការហួសចិត្ត រឿងដឹកដីកាត់ផ្លូវចូលទៅចាក់លប់ព្រៃកោងកាងដែលជាធនធានធម្មជាតិជីវចម្រុះសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមួយយ៉ាងសំខាន់ ព្រោះតែកេងចំណេញសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីទ្រព្យសម្បត្តិរដ្ឋ ទាំងផ្លូវទាំងព្រៃកោងកាងត្រូវរងការខូចខាត ដោយសារតែក្រុមឈ្មួញជនជាតិចិន ចំណែកអាជ្ញាធរមូលដ្ឋានបែរជាដេកលក់ធ្វើមិនដឹង៕ អត្ថបទ៖តាំង ស៊ុននី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation