ព័ត៌មានជាតិ

សម្តេចក្រឡោមអញ្ជើញបិទវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី១២ និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា»

image



នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី១២ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ដល់សិស្សនានគរបាល និងនាយនគរបាលរងដែលបានជ្រើសរើសថ្មី សម្រាប់ឆ្នាំ២០១៧ ចំនួន ៤៦៣នាក់។

ថ្លែងក្នុងពិធីបិទវគ្គនេះ សម្តេច ក្រឡាហោម បសនថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តី នៃបណ្ឌិត្យសភានគរបាលកម្ពុជាក្នុងការរៀបចំ និងចាត់ចែងឲ្យវគ្គបណ្តុះបណ្តាលនេះដំណើរការសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់៕