ព័ត៌មានជាតិ

ដឹងទេ? សិស្សនិទ្ទេសA តែម្នាក់នៅរតនគីរី ទទួលពិន្ទុខ្ពស់ជាងគេបំផុតលើមុខវិជ្ជាមួយ

image

រតនគិរី៖ បេក្ខជន ម៉ក់ យិត ជាបេក្ខជន ជាប់និទ្ទេសA ក្នុងការប្រឡងបាក់ឌុប តែមួយរូបគត់នៅក្នុងខេត្តរតនគិរីនាឆ្នាំ២០១៨នេះ ។


ប៉ុន្តែអ្វីដែលរឹតតែពិសេសនោះ បើតាមការបញ្ជាក់របស់ក្រសួងអប់រំ ប្អូនប្រុស ម៉ក់ យិតជាបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុតលើវិញ្ញាសារ ខ្មែរ បើប្រៀបធៀបជាមួយបេក្ខជនទូទាំងប្រទេស។


សូមជំរាបថា ប្អូនប្រុស ម៉ក់ យិត អាយុ១៩ឆ្នាំ មកពីវិទ្យាល័យសម្តេចឪសម្តេចម៉ែ នៃខេត្តរតនគិរីដែលទទួលបាននិទ្ទេស A លំដាប់ពិន្ទុ(៩៩.៨៨៥ ) ឈរនៅលេខរៀងទី ១៣៤ ក្នុងចំណោមបេក្ខជននិទេស្ទAទាំង២៩០នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០១៨៕


ព័ត៌មានទាក់ទង...